ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​សម្តែង​ក្នុង​រឿង Star Wars ម្នាក់​​បាន​​បាត់​បង់ជីវិត​​ដោយសារ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស​ ៖ ភ្នាក់ងារ​របស់​តួ​សម្តែង​ក្នុង​រឿង Star Wars លោក Andrew Jack បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក…

ប្រទេស​អង់គ្លេស​ ៖ ភ្នាក់ងារ​របស់​តួ​សម្តែង​ក្នុង​រឿង Star Wars លោក Andrew Jack បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក Andrew Jack បាន​​បាត់បង់ជីវិត​ក្នុង​វ័យ​៧៦ឆ្នាំ នៅ​​ប្រទេស​អង់គ្លេស ដោយ​សារ​តែ​ឆ្លង​​ជំងឺកូ​​វី​ដ​១៩​ ។

ភ្នាក់ងារ​របស់ ​Jack លោក Jill McCullough បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា តារា​សម្តែង​ដែល​បាន​ធ្វើការ​ជា​គ្រូបង្វឹក បាន​​បាត់បង់ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ឯ Surrey កាលពី​ថ្ងៃ​អង្គារ​។ លោក McCullough បាន​និយាយ​ថា​៖ «Andrew បាន​រស់នៅ​លើ​ផ្ទះ​ទូក​ដ៏​ចាស់​មួយ​នៅ Thames ដោយ​ឯករាជ្យ​តែឯង តែ​គាត់​ជា​មនុស្ស​ស្រឡាញ់​ប្រពន្ធ​គាត់​ណាស់ ហើយ​គាត់​ក៏​ជា​គ្រូបង្វឹក​ភាសា​គ្រឹ​ស្ត​ផង​ដែរ​»។

លោក Jack បាន​បង្ហាញខ្លួន​នៅ​ក្នុង​រឿង Star Wars: The Last Jedi ដោយ​ដើរតួ​ជា General Ematt​។ មិន​ត្រឹមតែ​ដើរតួ​នៅ​វគ្គ​នេះ​ទេ លោក​បាន​ដើរតួ​នៅ​ក្នុង​រឿង Solo: A Star Wars Story និង Star Wars: The Force Awakens​។

ភរិយា​របស់​គាត់​គឺ Gabrielle Rogers ដែល​ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​នៅ​អូស្ត្រាលី បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា​៖ «Andrew Jack ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជម្ងឺ​កូ​វី​ដ​១៩​កាលពី​២​ថ្ងៃមុន​។ គាត់​មិន​មានការ​ឈឺ​ចុក​រោយ​អ្វី​ទេ ហើយ​គាត់​ក៏​បាន​ផុត​ទៅ​ដោយ​ដឹង​ថា​គ្រួសារ​របស់​គាត់​គឺ​សុទ្ធតែ​ខ្វាយខ្វល់​ពី​គាត់​»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នកដំណើរ​ដែល​មក​ដល់​ប្រទេស​អូស្ត្រាលី ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ក្នុង​សណ្ឋាគារ​រយៈពេល​២​ស​ប្តា​ហ៍​។ ចំពោះ​មនុស្ស​ភាគច្រើន​វីរុស​កូ​រ៉ូ​ណា​ថ្មី​បង្ក​ឱ្យ​មាន​រោគ​សញ្ញា​ស្រាល​ឬ​មធ្យម​ដូច​ជា គ្រុនក្តៅ​និង​ក្អក ដែល​អាច​ជា​ទៅ​វិញ​នៅ​ក្នុង​ពេល​២​ទៅ​៣​ស​ប្តា​ហ៍​។ សម្រាប់​អ្នកខ្លះ​ជា​ពិសេស​មនុស្ស​ចាស់​និង​មនុស្ស​ដែល​មាន​បញ្ហា​សុខភាព​មក​ស្រាប់ វា​អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត​រួម​ទាំង​ជំងឺ​រលាក​សួត​និង​ការ​​បាត់បង់ជីវិត​ ៕ (យោងតាម​ប្រភពពី www.thestar.com )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ