ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះផ្ទុះកូវីដ១៩ តែ ​Real Madrid គ្មាន​គម្រោង​កាត់​ប្រាក់ខែ​កីឡាករ​ដូច​ក្លិប​ដទៃឡើយ

4 ឆ្នាំ មុន

យោង​តាម​ប្រភព​ពី Marca បាន​រាយការណ៍​ថា​ក្លិប Real Madrid គ្មាន​គម្រោង និង​មិន​ចាំបាច់​ក្នុង​ការ​កាត់​បន្ថយ​ប្រាក់ខែ​កីឡាករ​របស់​ពួក​គេ ក្នុងអំឡុងពេល​ផ្អាក​ការ​ប្រកួត​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 ឡើយ…

យោង​តាម​ប្រភព​ពី Marca បាន​រាយការណ៍​ថា​ក្លិប Real Madrid គ្មាន​គម្រោង និង​មិន​ចាំបាច់​ក្នុង​ការ​កាត់​បន្ថយ​ប្រាក់ខែ​កីឡាករ​របស់​ពួក​គេ ក្នុងអំឡុងពេល​ផ្អាក​ការ​ប្រកួត​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 ឡើយ ព្រោះ​ក្លិប​មាន​ប្រាក់​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​លើ​បញ្ហា​នេះ​។

ក្លិប​ក្នុង​ក្របខ័ណ្ឌ​កំពូល La Liga មួយ​ចំនួន​បាន​ប្រកាស​ថា ពួក​គេ​កំពុង​ធ្វើ​ប្រ​តិ​ប​តិ្ត​ការ​បណ្តោះអាសន្ន ក្នុង​ការ​ស្នើ​កាត់​បន្ថយ​ប្រាក់ខែ​មួយ​ផ្នែក​របស់​កីឡាករ ដើម្បី​ជួយ​ផ្គត់ផ្គង់​ការ​បើក​ប្រាក់ខែ​ដល់​បុ​គ្គលិ​ក​ផ្សេង​ទៀត ។

ដោយសារ​តែ​ប្រាក់ខែ​របស់​កីឡាករ​ក្នុង​ក្រុម Real Madrid គឺ​តិច​ជាង ៥០%​នៃ​ប្រាក់​ចំណូល​សរុប​របស់​ក្លិប ព្រមទាំង​ប្រាក់​ចំណេញ​ពី​ការ​ដោះ​ដូរ​កីឡាករ​រហូត​ដល់ ៣២០​លាន​អឺ​រ៉ូ​ក្នុង​រយៈពេល​១១​ឆ្នាំ​ចុង​ក្រោយ​នេះ ទើប​គ្មាន​ផល​ប៉ះពាល់​លើ​ការ​ចំណាយ​របស់​ក្លិប​ឡើយ ។

ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​បាន​ធ្វើ​ឱ្យ​កីឡា​នៅ​ពាសពេញ​ពិភពលោក​ត្រូវ​បាន​ផ្អាក ដោយ​ក្នុង​នោះ​បាល់ទាត់​អេ​ស្ប៉ា​ញ​ត្រូវ​ផ្អាក​ដោយ​គ្មាន​កំណត់ ។ បច្ចុប្បន្ន​ប្រទេស​អេ​ស្ប៉ា​ញ​ស្ថិត​នៅ​ពីក្រោយ​ប្រទេស​អុី​តា​លី​តែ​មួយ​គត់​នៅ​លើ​ពិភពលោក ដែល​មាន​ចំនួន​អ្នក​​បាត់បង់ជីវិត​ច្រើន​បំផុត​ដោយសារ​តែ​វីរុស​នេះ ពោល​គឺ​ចំនួន ៧,៧១៦ និង​ករណី​ឆ្លង​មាន​ជិត ៨៨,០០០​ករណី ៕ (ដកស្រង់​ចេញពី Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ