ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាលៈទេសៈ​រាលដាល​កូ​វី​ដ​-១៩​នេះ ត្រូវ ស្តុក​បម្រុង​ទុក​ទំនិញ​យុទ្ធសាស្ត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ខណៈ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យប្រជាពលរដ្ឋ​ត្រៀម​ស្បៀង​បម្រុង​ជា​យុទ្ធសាស្ត្រ​មាន ​អង្ករ និង​អំបិល​ជាដើម ​។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​គណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​ នៅ​ថ្ងៃ​ទី​៣១​ មីនា…

រាជធានី​ភ្នំពេញ​ ៖ ​ខណៈ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យប្រជាពលរដ្ឋ​ត្រៀម​ស្បៀង​បម្រុង​ជា​យុទ្ធសាស្ត្រ​មាន ​អង្ករ និង​អំបិល​ជាដើម ​។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​គណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​ នៅ​ថ្ងៃ​ទី​៣១​ មីនា ឆ្នាំ​២០២០ ​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ «ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ការ​រីក​រាលដាល​ការ​ឆ្លង​ជំងឺ​វីរុស​កូ​វី​ដ​-​១៩ នេះ ​ត្រូវ​ជំរុញ​វិស័យ​កសិកម្ម​ក្នុងស្រុក​ ដែល​ជា​ចំណុចខ្លាំង​របស់​កម្ពុជា ​ត្រូវ​ស្តុក​បម្រុង​ទុក​នៅ​ទំនិញ​យុទ្ធសាស្ត្រ​ដូច​ជា​អង្ករ​នឹង​អំបិល​» ​។

រាជរដ្ឋាភិបាល ​ក៏​មិន​អនុញ្ញាត​នាំ​ចេញ​ស្រូវ​និង​អង្ក​រស ​លើកលែងតែ​ក្រអូប​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី៥ ខែ មេសា​ ឆ្នាំ​២០២០​ រហូត​ដល់​មាន​វិធានការ​ជា​ថ្មី​។​ ទន្ទឹម​នឹង​នេះ ​ត្រូវ​ត្រៀម​ទំនិញ​យុទ្ធសាស្ត្រ​ផ្នែក​សុខាភិ​បាល​ដូច​ជា​ម៉ាស់ ទឹក​អាកុល​ សម្លៀក​បំពាក់​ សម្រាប់​គ្រូពេទ្យ​ ។

រាជរដ្ឋាភិបាល ​ក៏​បាន​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវចិត្ត​ទុកដាក់​ចំពោះ​ទឹក​អាកុល ​និង​ម៉ាស ​ជា​ទំនិញ​យុទ្ធសាស្ត្រ​សម្រាប់​បម្រុង​ទុក​ប្រើប្រាស់​ក្នុង​កាលៈទេសៈ​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩​ ។ ជាមួយ​គ្នា​នោះ​ដែរ​រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ជា​ទិញ​ម៉ាស់​ចំនួន៥​លាន​២​សែន​ ក្នុង​នោះ​ពី​ក្រៅប្រទេស​ចំនួន​៤​លាន ​និង​ពី​រោងចក្រ​ផលិត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​១​លាន​២​សែន ដើម្បី​ត្រៀម​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​និង​ផ្ដល់​ជូន​មន្ត្រី​ពេទ្យ​មួយ​ចំនួន​។

ជាង​នេះ​ទៅ​ទៀត​ ក្រៅពី​សម្លៀក​បំពាក់​ដែល​ត្រូវ​បាន​ផលិត​នៅ​ខេត្តស្វាយរៀង​រដ្ឋាភិបាល ​ក៏​បាន​បញ្ជា​ទិញ​ណាស់ ​សម្រាប់​គ្រូពេទ្យ​ចំនួន​ជាង​20​ម៉ឺន​បន្ថែម​ទៀត ​ដើម្បី​សម្រាក​ឲ្យ​សេចក្តី​ត្រូវការ​ខាង​ផ្នែក​វេជ្ជ​សាស្ត្រ​នា​ពេល​ខាង​មុខ​។ រដ្ឋាភិបាល​មាន​គោលបំណង​ តែ​ខ្លាច​រោងចក្រ​មួយ​ចំនួន​ដូច​ជា​ផលិត​ម៉ាស់​និង​អាកុល​និង​សម្ភារៈ​បរិក្ខា​វេជ្ជសាស្ត្រ​សំរាប់​គ​ង្ស​ធ្វើ​ឲ្យ​រដ្ឋ​ ដើម្បី​ប្រើប្រាស់​នៅ​ក្នុងស្រុក​តែ​ម្ដង​ ។

អត្ថបទសរសេរ ដោយ