ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​ខេត្ត​សម្រេច​ហើយ​! បុរស​ជនជាតិ​ចិន​ដែល​កា.ប់​២​នាក់​ប្តី​ប្រពន្ធ​ឥត​ប្រណី

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២០ លោក ជា សុខ​ហៀ​ង ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២០ លោក ជា សុខ​ហៀ​ង ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​ស​ម្រ​ច​ចេញ​ដីការ​ឃុំខ្លួន​ជន​ដៃដល់​ជា​ជនជាតិ​ចិន​ហើយ ដោយ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​ប៉ុនប៉ង​ឃាតកម្ម​» តាម​មាត្រា​២៧ , ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ក្រោយ​ពេល​ដែល​ជន​ដៃដល់​រូប​នេះ​បាន​យក​កាំបិត​កាប់​ទៅ​ប្ដី​ប្រពន្ធ​ជា​ជនជាតិ​វៀតណាម​ជា​ច្រើន​កាំបិត ដោយសារ​រឿង​គំនុំ ដែល​ប្រព្រឹត្តិ​​​នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ កាលពី​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០ កន្លង​ទៅ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​ត្រូវ​ចោទ​ខាងលើ​ឈ្មោះ លី លាំង​ហាវ (LI LIANGHAO) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១ ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​​កោះធំ មុខរបរ​មិន​ពិតប្រាកដ​។ ចំណែក​ជន​រង​គ្រោះ​២​នាក់ ១-​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​យ៉ុ​ង ភេទ​​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់​គុយទាវ (​រង​របួសធ្ងន់​) និង​២-​ឈ្មោះ ដង ធី​យឹ​ង ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់ដូរ​គុយទាវ (​រង​របួសធ្ងន់​) អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ។

បើ​តាម​លោកស្នងការ​នគរបាល​ខេត្ត ថ្លែងប្រាប់​ឱ្យ​ដឹង​ថ​៖ ជន​ដៃដល់​ដែល​កាប់​២​នាក់​ប្ដី​ប្រពន្ធ​ខាងលើ​នេះ បណ្តាល​ឱ្យ​របួសធ្ងន់​នោះ បាន​សារភាព​ថា កើតឡើង​ដោយសារ​រឿង​គំនុំ ព្រោះតែ​ខឹង​ជន​រង​គ្រោះ​ជេរ​ខ្លួន​ថា បាន​ទៅ​នោម​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ​។

គួរ​រំលឹក​ថា នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២០ បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​លក់ដូរ​រួច និង​រៀបចំ​ទុកដាក់​ឥ​វ៉ា​ន់​រួច​ហើយ​នោះ នៅ​ពេល​យប់​ជន​រង​គ្រោះ​២​នាក់​បាន​ចូល​ដេក​ក្នុង​តូប​លក់​គុយទាវ​របស់​ខ្លួន លុះ​មក​ដល់​ម៉ោង​១​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៣០ មីនា ស្រាប់តែ​មាន​ជន​សង្ស័យ​មិន​ស្គាល់​អត្ដសញ្ញាណ​ម្នាក់​បាន​ដើរ​ចូល​មក​កន្លែងដេក​ជន​រង​គ្រោះ រួច​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​២​នាក់​ជា​ច្រើន​កាំបិត បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់​។

ក្រោយមក​ក៏​មានការ​ប្រវាយប្រតប់​គ្នា ហើយ​ជន​រង​គ្រោះជា​ប្រពន្ធ​បាន​ស្រែកហៅ​អ្នកលក់​ផ្លែ​ឈើ​​នៅ​ក្បែរ​នោះ​ឲ្យ​ជួយ តែ​ភ្លាម​នោះ​ជនសង្ស័យ​បាន​រត់គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​តែ​ម្ដង។ ចំណែក​ជន​រង​គ្រោះ ត្រូវ​បាន​អ្នក​ជិតខាង​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​ប្រទេស​វៀត​ណាម។

គួរ​រំលឹក​ទៀត​ថា ចាប់​បាន​ហើយ​! បុរស​ម្នាក់​ចប់​ត្រឹម​កាមេរ៉ា ក្រោយ​កាប់​២​នាក់​ប្ដី​ប្រពន្ធ​ក្នុងផ្ទះ ។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ