ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកជំងឺ​​៨៥​មឺ​ុ​ន ស្លា.ប់​៤២០០០នាក់​ និង​ជា​សះ​​ស្បើយ​​ជិត​១៨​​ម៉ឺ​ន

4 ឆ្នាំ មុន
  • ភ្នំពេញ

ចំនួន​អ្នកជំងឺ​កូ​វី​ដ-​១៩​នៅ​លើ​ពិភពលោក ​បាន​បន្ត​កើនឡើង​ដល់​ចំនួន​ជាង​៨៥​ម៉ឺន​ គិត​ត្រឹម​ថ្ងៃ​ទី​០១​ ខែ មេសា ចំណែក​ចំនួន​អ្នក​ស្លាប់​វិញ​បាន​កើនឡើង​ជាង​៤២០០០​នាក់​ ដោយអុុីតា​លី​នៅ​តែជា​ប្រទេសដែល​មាន​អ្នក​ស្លាប់​ច្រើន​ជាងគេ​ ។ ប្រទេស​បួន​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ជាងគេ ​គឺ​ប្រទេសអុីតា​លី​ចំនួន​ជាង​១១០០០​នាក់បន្ត​មក​ទៀត…

ចំនួន​អ្នកជំងឺ​កូ​វី​ដ-​១៩​នៅ​លើ​ពិភពលោក ​បាន​បន្ត​កើនឡើង​ដល់​ចំនួន​ជាង​៨៥​ម៉ឺន​ គិត​ត្រឹម​ថ្ងៃ​ទី​០១​ ខែ មេសា ចំណែក​ចំនួន​អ្នក​ស្លាប់​វិញ​បាន​កើនឡើង​ជាង​៤២០០០​នាក់​ ដោយអុុីតា​លី​នៅ​តែជា​ប្រទេសដែល​មាន​អ្នក​ស្លាប់​ច្រើន​ជាងគេ​ ។

ប្រទេស​បួន​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ជាងគេ ​គឺ​ប្រទេសអុីតា​លី​ចំនួន​ជាង​១១០០០​នាក់បន្ត​មក​ទៀត ប្រទេស​អេ​ស្ប៉ា​ញ ​ដែល​មាន​ចំនួន​ជិត​៩០០០​នាក់ ប្រទេស​អា​មេ​រិ​ក​ជិត​៤០០០​នាក់ ហើយ​ប្រទេសចិន​ចំនួន​ជាង​៣៣០០​នាក់ ​។

ចំនួន​អា​មេ​រិ​កបាន​ឡើង​លើស​ប្រទេស​ចិន ខណៈដែល​អា​មេ​រិ​ក​ គឺជា​ប្រទេស​ដែល​មានអ្នកជំងឺ​កូ​វី​ដ-១៩​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក ​ដោយ​មាន​អ្នកជំងឺ​ចំនួន​ជិត​១៩​ម៉ឺន​នាក់​ ។

ចំណែក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​វិញ​បាន​ព្រមាន​ថា ​អា​មេ​រិ​ក​នឹង​មាន​ពេល​វេលា​ដ៏​ឈឺចាប់​ខ្លាំង​ នៅ​ក្នុង
រយៈ​ពេល​ពីរ​បី​ស​ប្តា​ហ៍​ខាង​មុខ​ ។

ចំណែក​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ-​១៩​ នៅ​ក្នុង​ពិភពលោក​មាន​ចំនួន​ជិត​១៨​ម៉ឺន​នាក់ ​៕

អត្ថបទសរសេរ ដោយ