រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលថ្ងៃនេះ ប្រកាសថា មិនបានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មីទេ ខណៈដែលក្រសួងបានអោយដឹងថា មនុស្សពីរនាក់បានជាសះស្បើយ ។
អ្នកជាសះស្បើយទាំងពីររូបនោះ គឺម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិម៉ាឡេស៊ី ។ សរុបអ្នកជាសះស្បើយមកដល់ពេលនេះមានចំនួន២៥នាក់ ខណៈមនុស្សចំនួន៨៤ នាក់ទៀត កំពុងទទួលការព្យាបាល ។ រហូតមកទល់ពេលនេះកម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ចំនួន១០៩នាក់។
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសនាវេលាម៉ោង៨និង៥៣នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះ ហើយមិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី នៅថ្ងៃទី៣១ ខែមីនានេះទេ ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ សូមមើលតារាងខាងក្រោមនេះ
ចែករំលែកព័តមាននេះ