ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ជិតដល់ផ្ទះទៅហើយ ស្រាប់តែ​បុរស២នាក់មកឆ្មក់យកម៉ូតូទៅបាត់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​​ចេញ​ពី​ធ្វើការ​ធ្វើដំណើរ​ជិត​ដល់​ផ្ទះទៅហើយ​ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ចំនួន​២នាក់​​ជិះ​ម៉ូតូ​១​គ្រឿង បាន​ធ្វើ​សកម្មភាព​យក​ដំបង​វាយ​ប្លន់​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​រង​របួសធ្ងន់​ ​ចំណែក​​ជនសង្ស័យ​យក​ម៉ូតូ​ជិះគេច​ខ្លួន​បាត់​ស្រមោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែ​មិ​នា ឆ្នាំ​២០២០…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​​ចេញ​ពី​ធ្វើការ​ធ្វើដំណើរ​ជិត​ដល់​ផ្ទះទៅហើយ​ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ចំនួន​២នាក់​​ជិះ​ម៉ូតូ​១​គ្រឿង បាន​ធ្វើ​សកម្មភាព​យក​ដំបង​វាយ​ប្លន់​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​រង​របួសធ្ងន់​ ​ចំណែក​​ជនសង្ស័យ​យក​ម៉ូតូ​ជិះគេច​ខ្លួន​បាត់​ស្រមោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែ​មិ​នា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​បេតុង​ជាប់​ជា​មួយ​ផ្លូវ​រថភ្លើង ទល់មុខ​វត្ត​តាំង​កសាង ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ស៊ិ​ន ម៉ៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជា​អ្នក​បើករថយន្ដ រស់នៅ​ភូមិចំការឪឡឹក​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ម៉ូតូ​​មួយគ្រឿង​ដែល​ជនសង្ស័យ​ប្លន់​យកទៅបាត់​ ម៉ាក​ស៊ុ​យ​ហ្សុ៊យគី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ ១ID-៣០៨៦ ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ដាយ​របស់​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា​ នៅ​មុន​ពេល​កើតហេតុ​ កូន​របស់​គាត់​បាន​ជិះ​ម៉ូតូ​​មួយគ្រឿង​ចេញពី​កន្លែងធ្វើការ​នៅ​ឯ​ខណ្ឌ​សែន​សុខ ក្នុង​គោលបំណង​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាមប្រភពដដែលបានបន្ត​ថា លុះ​មក​ដល់​កន្លែង​កើតហេតុ​ ជិត​ដល់​ផ្ទះ​ទៅ​ហើយ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​​ចំនួន​២នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ធ្វើ​សកម្មភាពប្លន់ ​ដោយ​ជនសង្ស័យ​ម្នាក់​ជិះ​​ពី​ក្រោយ​​បាន​យក​ដំបង​មក​វាយ​ចំ​កណ្តាល​ខ្នងជនរងគ្រោះ ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ ភ្លាម​ៗ​នោះ​ដោយសារ​​ជន​រង​គ្រោះ​ ​ស្ដាយ​ម៉ូតូ​របស់​ខ្លួន​ក៏​យក​ដុំ​ថ្ម​គប់​​ទៅ​ជនសង្ស័យ​វិញ បន្ទាប់​មក​ជនសង្ស័យ​ក៏​យក​ដំបង​គប់​បន្ថែមទៀត​ ​ហើយ​លើក​ម៉ូតូ​របស់ជនរងគ្រោះ​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​កា​កាប​ទី​១ បន្ទាប់​ពី​ទទួល​​បាន​ពាក្យបណ្ដឹង​ជន​រង​គ្រោះ​រួច​ហើយ​ សមត្ថកិច្ច​ប៉ុស្តិ៍​កា​កាប​ទី​១​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​ខាងលើ​ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ