ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើ​រកម្សាន្ត​ត្រជាក់​ចិត្តបាន​តែ​មួយ​ខណៈ​ប៉ុណ្ណោះ

4 ឆ្នាំ មុន

តាម​ធម្មតា​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ព្រោះតែ​ចង់បាន​អារម្មណ៍​ស្រស់ស្រាយ ចង់​រីករាយ សប្បាយចិត្ត​ក៏​ដើរ​លំហែកាយ​នៅ​តាម​តំបន់​រមណីយដ្ឋាន​ផ្សេង​ៗ ក្នុង​ក្តី​បំណង​ឲ្យ​ខ្លួន​បាន​សប្បាយ ត្រជាក់ចិត្ត​រួច​ផុត​អំពី​គំនរ​ភ្លើង​ទុក្ខសោក គ្រោះ​វិបត្តិ​នានា តែ​គេ​មិនដឹង​ថា សេចក្តីសុខ​ពិតប្រាកដ​គឺ​ស្ថិត​នៅ​ក្នុង​ខ្លួនឯង​ឯណេះ​វិញ​ទេ ។ តាម​ពិត​ទៅ​ការ​ដើរ​លំហែ​នោះ​មិន​អាច​ឱ្យ​យើង​បាន​ធូរស្រាល…

តាម​ធម្មតា​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ព្រោះតែ​ចង់បាន​អារម្មណ៍​ស្រស់ស្រាយ ចង់​រីករាយ សប្បាយចិត្ត​ក៏​ដើរ​លំហែកាយ​នៅ​តាម​តំបន់​រមណីយដ្ឋាន​ផ្សេង​ៗ ក្នុង​ក្តី​បំណង​ឲ្យ​ខ្លួន​បាន​សប្បាយ ត្រជាក់ចិត្ត​រួច​ផុត​អំពី​គំនរ​ភ្លើង​ទុក្ខសោក គ្រោះ​វិបត្តិ​នានា តែ​គេ​មិនដឹង​ថា សេចក្តីសុខ​ពិតប្រាកដ​គឺ​ស្ថិត​នៅ​ក្នុង​ខ្លួនឯង​ឯណេះ​វិញ​ទេ ។

តាម​ពិត​ទៅ​ការ​ដើរ​លំហែ​នោះ​មិន​អាច​ឱ្យ​យើង​បាន​ធូរស្រាល ស្រាកស្រាន្ត​អំពី​សេចក្តី​ទុក្ខសោក​ទាំងស្រុង​បាន​ឡើយ គ្រាន់តែ​អាច​បាន​ធូរស្រាល​អំពី​សេចក្តី​ទុក្ខសោក​ខ្លះ ឬ​ក៏​បាន​មួយ​ខណៈ​ប៉ុណ្ណោះ បន្ទាប់​មក​សេចក្តី​ទុក្ខ​ក៏​វិល​មក​ចូល​ជ្រៀត​វិញ​ដដែល ប្រៀប​ដូច​ថ្នាំស្ពឹក ដែល​គេ​ចាក់​ដើម្បី​កុំ​ឲ្យ​ឈឺ​ក្នុង​រយៈពេល​ខ្លី​ត្រឹមតែ​១​ម៉ោង ឬ​២​ម៉ោង​ប៉ុណ្ណោះ រួច​ក៏​ត្រឡប់​ជា​ឈឺ​វិញ​ដដែល ។

ហេតុនេះ​ការ​ដើរ​កម្សាន្ត​នៅ​តាម​ទីកន្លែង​នានា​មិនមែន​ជា​ដំណោះស្រាយ​ធ្វើ​ឲ្យ​ធូរស្រាល​ត្រជាក់ចិត្ត​រហូត​បាន​ឡើយ មាន​តែ​ការ​ធ្វើ​ទាន​រក្សាសីល​ចម្រើនមេត្តា ភាវនា​អប់រំ​កាយ​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​គន្លង​ព្រះធម៌​ប៉ុណ្ណោះ​ទើបបាន​សុខ​ត្រជាក់ចិត្ត​យូរអង្វែង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ