ម្តាយ​តារា​សម្តែង សូ ដា​នី​តា ទទួលមរណភាពហើយ


រាជធានី​ភ្នំពេញ ៖ ម្តាយបង្កើត​របស់​តារា​សម្តែង​សូ ដា​នី​តា ដែល​មាន​ជំងឺ ត្រូវ​កូនចៅ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​នោះ ជា​អកុសល បាន​ទទួលមរណភាព​ហើយ នា​វេលា​ម៉ោង​៥​និង​២០​នាទី ថ្ងៃ​ទី​៣១ មីនា ២០២០​នេះ ។

បើ​តាម​គណនី​ហ្វេ​ស​របស់​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហោះ​ខ្លឹមសារ​ថា «​សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ប្អូនស្រី So Danita ដែល​បាន​បាត់បង់​អ្នក​ម្តាយ​ជាទី​គោរព នាង​ខ្ញុំ​ជំនួស​មុខ​អោយ​ប្អូនស្រី សូម​គោរព​អញ្ជើញ បងប្អូន ញាតិ​មិត្ត​ជិត​ឆ្ងាយ និង​មិត្ត​សិល្បៈ​ទាំងអស់ សូម​អញ្ជើញ​ចូលរួម​ពិធី​បុណ្យសព​អ្នក​ម្តាយ​របស់​គាត់​អោយ​បាន​គ្រប់​ៗ​គ្នា​ផង កម្មវិធី​បុណ្យ​គឺ ប្រារព្ធ​នៅផ្ទះ​ប្អូនស្រី​ផ្ទាល់ នៅ​ក្នុង​បុរី ប៉េង​ហួត ផ្លូវ​ជា​សុ​ផា​រ៉ា ជាប់ បុរី វិមាន​ភ្នំពេញ​» ៕

សិល្បៈ​និងវប្ប​​​ធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ