ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ីប្រុង​បិទ​ប្រទេស​ទាំងមូល បន្ទាប់​ពី​មាន​អ្នក​ឆ្លង​​កើន​លឿន​ពុំ​ធ្លាប់​មាន​

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី ​លោក​មី​ខា​អ៊ី​ល​មី​ឈូ​ស្ទី​ន បាន​ស្នើ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា​ ដល់​អភិបាល​នៃ​បណ្ដា​រដ្ឋ​ និង​តំបន់​របស់​សហព័ន្ធ​រុ​ស្ស៊ី ឲ្យ​ត្រៀម​សម្រាប់​វិធានការ​បិទ​បង្ខាំង​ប្រទេស​ទាំងស្រុង ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19…

ប្រទេស​រុ​ស្ស៊ី ៖ នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី ​លោក​មី​ខា​អ៊ី​ល​មី​ឈូ​ស្ទី​ន បាន​ស្នើ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា​ ដល់​អភិបាល​នៃ​បណ្ដា​រដ្ឋ​ និង​តំបន់​របស់​សហព័ន្ធ​រុ​ស្ស៊ី ឲ្យ​ត្រៀម​សម្រាប់​វិធានការ​បិទ​បង្ខាំង​ប្រទេស​ទាំងស្រុង ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ។

ប្រទេស​រុ​ស្ស៊ី​នា​ថ្ងៃ​ទី​៣០ ខែ​មីនា មាន​អ្នក​ឆ្លង​វីរុស​ថ្មី​៣០២​នាក់ ដែល​នោះ​ជា​ការ​កើន​លឿន​ពុំ​ធ្លាប់​មាន​ពី​មុន​មក ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នោះ​ឡើង​ដល់​១.៨៣៦​នាក់ ក្នុង​នោះ​៩​នាក់​បាន​បាត់​បង់​ជីវិត​​។ នេះ​ជា​តួលេខ​ផ្លូវការ​ដែល គ្រូពេទ្យ​មួយ​ចំនួន​យល់​ថា​មាន​ច្រើន​ជាង​នោះ​។

ពលរដ្ឋ​ក្រុង​មូ​ស្គូ​បាន​ទទួលបញ្ជា​ឲ្យ​ស្ថិត​នៅ​ក្នុងផ្ទះ ចាប់ពី​ថ្ងៃ​ទី​៣០ ​មីនា ​ទៅ​ហើយ​ប្រមុខ​រដ្ឋាភិបាល​យល់​ថា ចាំបាច់​ត្រូវ​ពង្រីក​វិធានការ​នោះ ក្នុង​ប្រទេស​ទាំងមូល​។ លោក​ថា ​ខ្ញុំ​ស្នើ​ដល់​មេដឹកនាំ​បណ្ដា​រដ្ឋ​និង​តំបន់ ឲ្យ​មើល​បទ​ពិសោធន៍​របស់​ក្រុង​មូ​ស្គូ ហើយ​ពិចារណា​ពី​ការ​ចាត់​វិធានការ​បែប​នោះ​ក្នុង​រដ្ឋ​និង​តំបន់​របស់​ពួក​គេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ