ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​បំបែកកញ្ចក់រត់​ ក្រោយ​​ឮ​ថា​ មាន​អ្នក​ផ្ទុក​កូ​វី​ដ​-១៩នៅ​ក្នុងគុក

3 ឆ្នាំ មុន

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ប្រទេស​ថៃ​ លោក Somsak Thepsutin បាន​ថ្លែង​ថា អ្នកទោស​នៅ​ពន្ធនាគារ​នា​ភាគ​ឥ​សាន នៃ​ខេត្ត​បុរី​រាម​ ប្រមាណ​ប្រហែល១០០នាក់​បាន​នាំ​គ្នា​ធ្វើ​កុប្បកម្ម វាយ​បំបែក​កញ្ចក់​បង្អួច​ហែក​គុក​រត់​ចេញ ក្រោយ​មាន​ពាក្យ​ច​ចាម​អារ៉ាម​ថា…

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ប្រទេស​ថៃ​ លោក Somsak Thepsutin បាន​ថ្លែង​ថា អ្នកទោស​នៅ​ពន្ធនាគារ​នា​ភាគ​ឥ​សាន នៃ​ខេត្ត​បុរី​រាម​ ប្រមាណ​ប្រហែល១០០នាក់​បាន​នាំ​គ្នា​ធ្វើ​កុប្បកម្ម វាយ​បំបែក​កញ្ចក់​បង្អួច​ហែក​គុក​រត់​ចេញ ក្រោយ​មាន​ពាក្យ​ច​ចាម​អារ៉ាម​ថា ​មាន​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​នោះ​ឆ្លងវីរុសCOVID-19 កាលពី​ថ្ងៃអាទិត្យ​ ។​

ไฟไหม้เรือนจำบุรีรัมย์

បាន​បង្ហោះ​ដោយ CaptainPang'aSarawoot Jarianram នៅ សៅរ៍ 28 មីនា 2020

លោក Somsak​បាន​និយាយ​ថា អ្នកទោស​មួយ​ចំនួន​បាន​រត់គេច​ខ្លួន​បាត់ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​មាន៧នាក់​ ត្រូវ​បាន​ចាប់​យក​មក​វិញ​ ។​ លោកបាន​បន្ត​ថា ការ​ច្របូកច្របល់​នេះ បាន​ចាប់ផ្តើម​នៅ​ម៉ោង​ប្រហែល១១ និង៤៥ នាទី​ព្រឹក នៅ​ក្នុង​សាល​បរិភោគ​អាហារ ​ខណៈ​ពេល​ដែល​អ្នកយាម​ការិយាល័យ​រវល់​ធ្វើការ​ជួសជុល​បន្ទប់​។

​អ្នកទោស​ប្រមាណ១០០នាក់ ដែល​ពួក​គេ​ខ្លះ​ប្រឈម​នឹង​ការ​កាត់ទោស​ប្រហារជីវិតបាន​ដុត​បំផ្លាញ​សាល​បរិភោគ​អាហារ និង​បាន​កម្ទេច​បន្ទប់ សម្រាប់​សូរ​សុខទុក្ខ​សាច់ញាតិ ហើយ​ខណៈ​ផ្សែង​ក្រាស់​ខ្មួលខ្មាញ់​អ្នកទោស​ទាំងនោះ​ បាន​ចាប់ផ្តើម​រត់គេច​ចេញពី​គុក​តែ​ម្តង ។

យ៉ាងណាមិញ​ មន្ត្រី​ពន្ធនាគារ​ជូនដំណឹង​ដល់​អភិបាលខេត្ត​និង​ស្នើ​ឱ្យ​ប៉ូ​លិស ​និង​យោធា​រៀបចំ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ ​ដើម្បី​ស្ទាក់​ចាប់​អ្នកទោស​ទាំងនោះ​ដែរ​ ។

អត្ថបទសរសេរ ដោយ