ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ដេកលក់លើកង់បី​ ចេះ​តែរសើបៗចង្កេះ លុះភ្ញាក់ឡើង​ស្រែកឆោឡោ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​មាន​សមត្ថ​កិច្ច​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​​​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃចំនួន​២​គ្រឿង​ពី​ចង្កេះ​របស់បុរស​ម្នាក់​កំពុងដេក​នៅ​លើ​កង់​បី​​មួយ​គ្រឿង​​ ធ្វើ​ឱ្យ​​បុរសរងគ្រោះរសើបៗចង្កេះ​ក៏ភ្ញាក់ដឹងខ្លួន​ទាន់ រួចដេញតាម និង​ស្រែក​ឆោឡោ ​បង្កការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជា​ពលរដ្ឋ​នាំគ្នាដេញ​ចាប់បាន និង​ដកហូតទូរស័ព្ទទាំង២គ្រឿងនោះយកវិញ…

រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​មាន​សមត្ថ​កិច្ច​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​​​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃចំនួន​២​គ្រឿង​ពី​ចង្កេះ​របស់បុរស​ម្នាក់​កំពុងដេក​នៅ​លើ​កង់​បី​​មួយ​គ្រឿង​​ ធ្វើ​ឱ្យ​​បុរសរងគ្រោះរសើបៗចង្កេះ​ក៏ភ្ញាក់ដឹងខ្លួន​ទាន់ រួចដេញតាម និង​ស្រែក​ឆោឡោ ​បង្កការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជា​ពលរដ្ឋ​នាំគ្នាដេញ​ចាប់បាន និង​ដកហូតទូរស័ព្ទទាំង២គ្រឿងនោះយកវិញ ។​

ហេតុការណ៍ខាងលើ​​នេះ​ដែរ​បាន​បង្កការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង ៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ ២០២០ នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់​ឃាត់ខ្លួន​មានឈ្មោះ ង៉េ​ត បុរី ភេទប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ម្តុំ​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

តាមប្រភពដដែលបានបន្ត​ថា មុន​ពេល​កើតហេតុ ក្រោយ​ពី​បុរស​ជា​ជន​រង​គ្រោះ​និង​បុរសម្នាក់ទៀត​​ជា​អ្នកធ្វើការ​ជា​​មួយ​គ្នា​បាន​ដើរ​ជូត និង​បាញ់​ទឹក​អាល់កុល​សំអាត​ទៅ​តាម​ទូ​ ATM របស់​ធនាគារ​​មួយ​កន្លែង​នៅ​ក្នុង​កោះ​ពេជ្រ​រួច​រាល់​ហើយ​នោះ ពួក​គាត់​​ក៏​បាន​នាំ​គ្នា​បើក​កង់​បី​មួយ​គ្រឿង​ទៅ​អង្គុយ​ហូប​បាយ​នៅ​ក្រោម​ម្លប់​ដើម​ស្វាយ​មួយ​ដើម​នៅ​ក្បែរ​នោះ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពេល​ដែល​ពួក​គាត់​​ហូប​បាយ​រួច​ក៏​នាំ គ្នា​ឡើង​ទៅ​សំរាក​នៅ​លើ​កង់​បី និង​ដេក​លក់​មួយភាំង​ ស្រាប់តែ​លេចមុខ​​ជនសង្ស័យ​ម្នាក់​ខាងលើ​មក​លូក​យក​ទូរស័ព្ទ​ទាំង​២​គ្រឿង​ដាក់​ក្នុង​កាបូប​ជាប់​ចង្កេះ​រសើប​ៗ​ធ្វើ​អោយ​បុរស​រង​គ្រោះ​ដឹងខ្លួន​ទាន់​ ​ក៏​នាំ​គ្នារ​ដេញ​តាម​ស្រែក​ឆោឡោ​​បង្ក​ការ​ភ្ញាក់​ទៅ​ដល់​ក្រុម​សន្តិសុខ​យាម​នៅ​កោះ​ពេជ្រ​នាំ​គ្នា​ជួយ​ដេញចាប់​បាន​និង​យក​ទូរស័ព្ទ​ដៃ​ទាំង ២​គ្រឿង​យក​មក​វិញ​បាន​ភ្លាម​ៗផងដែរ​ ​និងនាំជនសង្ស័យ​យក​​មក​ប្រគល់​អោយ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ទន្លេបាសាក់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ទូរស័ព្ទ​ដៃ​ទាំង២​គ្រឿង​ត្រូវ​បាន​កម្លាំង​មាន​សមត្ថ​កិច្ច​នគរបាល​បាល​ប៉ុស្តិ៍​ទន្លេ​របា​សាក់​ធ្វើការ​ប្រគល់​ទៅ​អោយ​បុរស​ជា​ជន​រង​គ្រោះ​វិញ ចំណែកឯ​ជនសង្ស័យ​ម្នាក់ខាងលើត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ