ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ប្រកាស​អំពាវនាវ​ឲ្យ​រក្សា​តម្លៃ​ទំនិញ​ចាំបាច់​លើ​ទីផ្សារ ដើម្បី​ចូលរួម​ទប់ស្កាត់​កូ​វី​ដ ១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ពលរដ្ឋ​កាន់តែ​មាន​ភាព​ភ័យ​ព្រួយ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​បាន​នាំ​គ្នា​ទិញ​ទំនិញប្រើប្រាស់​ចាំបាច់​មួយ​ចំនួន​ស្តុក​ទុក​នៅផ្ទះ បង្ការ​ខ្លាច​មានការ​បិទ​ផ្សារ ដោយសារ​តែ​ជំងឺ​នេះ​រាលដាល​កាន់តែ​ខ្លាំង ។ ដោយសារ​តែ​ពលរដ្ឋ​ទិញ​ទំនិញ​ទុក​កាន់តែ​ច្រើន​បែប​នេះ​ធ្វើ​អោយ​អាជីវករ​មួយ​ចំនួន​ឆ្លៀតឱកាស​ដំឡើង​ថ្លៃ​ទំនិញ​ចាំបាច់​មួយ​ថ្លៃ​ហួសហេតុ ។ រដ្ឋាភិបាល​បាន​អំពាវនាវ​ម្ដង​ជា​ពីរ​ដង…

រាជធានី​ភ្នំពេញ ៖ ខណៈ​ពលរដ្ឋ​កាន់តែ​មាន​ភាព​ភ័យ​ព្រួយ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​បាន​នាំ​គ្នា​ទិញ​ទំនិញប្រើប្រាស់​ចាំបាច់​មួយ​ចំនួន​ស្តុក​ទុក​នៅផ្ទះ បង្ការ​ខ្លាច​មានការ​បិទ​ផ្សារ ដោយសារ​តែ​ជំងឺ​នេះ​រាលដាល​កាន់តែ​ខ្លាំង ។ ដោយសារ​តែ​ពលរដ្ឋ​ទិញ​ទំនិញ​ទុក​កាន់តែ​ច្រើន​បែប​នេះ​ធ្វើ​អោយ​អាជីវករ​មួយ​ចំនួន​ឆ្លៀតឱកាស​ដំឡើង​ថ្លៃ​ទំនិញ​ចាំបាច់​មួយ​ថ្លៃ​ហួសហេតុ ។ រដ្ឋាភិបាល​បាន​អំពាវនាវ​ម្ដង​ជា​ពីរ​ដង សុំ​អោយ​អាជីវករ​និង​ម្ចាស់​ហាង​ទំនិញ​រក្សា​តម្លៃ​ដដែល ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានអោយ​ដឹង​ថា កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត Covid- 19 ក្រសួងពាណិជ្ជកម្ម​បាន​សង្កេត​ឃើញ​ថា ម្ចាស់​ហាង​លក់ទំនិញ អាជីវករ និង​អ្នក​លក់ដូរ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​មួយ​ចំនួន​បាន​ឆ្លៀតឱកាស​លក់​ដំឡើង​ថ្លៃ​ទំនិញ​ដូច​ជា ម៉ាស់​ការពារ​មុខ អាល់កុល​លាងដៃ ជែ​ល​លាងដៃ ឧបករណ៍​ស្ទង់​កំ​ដៅ និង​គ្រឿង​ឧបភោគបរិភោគ​ចាំបាច់ សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ លើ​ទីផ្សារ​ទូ​ទាំង​ប្រទេស ដែល​សកម្មភាព​ទាំងនេះ អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ធ្ងន់ធ្ងរ ។

ក្រសួងពាណិជ្ជកម្ម​បាន​អំពាវនាវ និង​ស្នើ​សុំ​ឲ្យ​សាធារណជន មេត្តា​រក្សា​ភាព​នឹងនរ កុំ​ជ្រួលច្របល់​ហួសហេតុ​នាំ​ឲ្យ​ជន​ឱកាសនិយម​ឆ្លៀត​យក​ផល​ចំណេញ តាម​រយៈ​ការ​លក់​ដំឡើង​ថ្លៃ​ទំនិញ​ហួសហេតុ ។ សម្រាប់​ម្ចាស់​ហាង​ទំនិញ និង​អាជីវករ​គ្រប់​ប្រភេទ សូម​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សាមគ្គី​ជាតិខ្មែរ កុំ​ឆ្លៀតឱកាស​ដំឡើង​ថ្លៃ​ទំនិញ​កេង​ចំណេញ​ហួសហេតុ និង​សូម​អោយ​ម្ចាស់​ហាង​លក់ទំនិញ និង​អាជីវករ​ទាំងអស់​ត្រូវ​បិត​ស្លាក​ថ្លៃ​ជា​ប្រាក់​រៀល​លើ​មុន​ទំនិញ ដែល​ចរាចរ​នៅ​លើ​ទីផ្សារ សំដៅ​ធានា​បាន​នូវ​យន្តការ​សេដ្ឋកិច្ច​ទីផ្សារសេរី ការ​ប្រកួតប្រជែង​ដោយ​សមធម៌ និង​លើក​ស្ទួយ​ដល់​ចរាចរ​រូបិយ​វត្ថុ​ក្នុងស្រុក ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​ប្រជាជន​ទូទៅ ។

យោង​តាម​ប្រសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអោយ​ដឹង​ថា កម្ពុជា​បាន​បិទ​សាលារៀន​រដ្ឋ និង​ឯកជន ក្លិប​កម្សាន្ត រង្គសាល បៀរ​ហ្កា​ឌិន និង​ខារ៉ាអូខេ កាស៊ីណូ​ជាដើម តែ​កម្ពុជា​នឹង​មិន​បិទ​ក្រុង បិទ​ប្រទេស បិទ​ផ្សារ លក់ទំនិញ​ដូច​ក្រុម​មួយ​ចំនួន​និយាយ​ឡើង ដូច្នេះ​ពលរដ្ឋ​នៅ​តែ​អាច​ទិញ​ទំនិញ​នៅ​ផ្សារ​បាន​ដដែល និង​សូមកុំ​អោយ​មានការ​ជ្រួលច្របល់​ខ្លាំង​ពេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ