ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមាជិកគ្រួសារ​ណាមួយមាន​ចំណូល​​ថ្មី ​ត្រូវ​ដាក់ខ្លួន​​ដោយឡែក​​រយៈ​​១៤​ថ្ងៃ​សិន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្នុង​រយៈពេល​២​ថ្ងៃគឺ​ថ្ងៃ​ទី​២៩-៣០ ​មីនា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច ​សុ​ខុន​ស្នងការនៃស្នងការដ្ឋាន​នគ​បាល​ខេត្តបាត់ដំបង និង​ជា​មេ​បញ្ជា​ការ​រង​នគរបាល​ជាតិ​ទិស​ភូមិភាគ​ទី​៥ បាន​ដឹកនាំ​ប្រតិភូ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង ៖ ក្នុង​រយៈពេល​២​ថ្ងៃគឺ​ថ្ងៃ​ទី​២៩-៣០ ​មីនា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច ​សុ​ខុន​ស្នងការនៃស្នងការដ្ឋាន​នគ​បាល​ខេត្តបាត់ដំបង និង​ជា​មេ​បញ្ជា​ការ​រង​នគរបាល​ជាតិ​ទិស​ភូមិភាគ​ទី​៥ បាន​ដឹកនាំ​ប្រតិភូ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចុះសំណេះសំណាល​សួរសុខទុក្ខ​កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣១០ និង​លេខ​៨២៣​ក្នុងស្រុក​សំឡូត​, លេខ​៨១៧ និង​៨១៩ ចំណុះ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដែល​កំពុង​ឈរជើង​ក្នុងភូមិ​សាស្ត្រ ស្រុក​សំពៅ​លូន ស្រុក​កំ​រៀង ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ​។

ក្នុង​កិច្ច​សំណេះសំណាល​នេះ​ លោក​​ស្នងការ​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រសាសន៍​ផ្តាំផ្ញើ​របស់​លោក​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ក៏​ដូច​ជា​ប្រសាសន៍​ផ្តាំផ្ញើ​របស់លោកនាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ អគ្គស្នងការ​រង​ និង​ជាម​បញ្ជាការ​នគរបាល​ជាតិ​ទិស​ភូមិភាគ​ទី​៤​ទី​៥ ចំពោះ​កងកម្លាំង​នគរបាល​ជាតិ​ទាំង​អស់ ក្រៅពី​ការ​ពង្រឹង​នូវ​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ ក្នុង​កិច្ច​រក្សា​ការពារ​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ការ​ការពារ​នូវ​បូរណភាព​ទឹកដី សូម​ឲ្យ​កងកម្លាំង​នគរបាល​ទាំងអស់​ថែរក្សា​ការពារ​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ចៀសវាង​នូវ​ករណី​ឆ្លង​ជំងឺ​COVID-19 ។

លោក​ឧត្តមសេនីយ៍ បាន​ស្នើ​ឲ្យ​មន្ត្រី​នគរបាល ក្រុម​គ្រួសារ និង​អ្នក​ជិតខាង ចេះ​ធ្វើ​អនាម័យ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ករណី​មាន​សមាជិកគ្រួសារ​ណាមួយ​ចំណូល​មក​ថ្មី ​ត្រូវ​ដាក់ខ្លួន​ដាច់​ដោយឡែក​ក្នុង​រយៈពេល​១៤​ថ្ងៃ​សិន ​ហើយ​ជូន​ព័ត៌មាន​ជា​បន្ទាន់​ទៅ​ដល់​មន្ត្រី​សុខាភិបាល​នៅ​ជិត​បំផុត ​។ លោក​ស្នងការ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ពិសេស​បងប្អូន​ដែល​អញ្ជើញ​វិល​ត្រឡប់​មក​ពី​ក្រៅប្រទេស សូមកុំ​មានការ​បារម្ភភ័យ​ខ្លាច​ថា ​មានទោស​កំហុស​ដោយ​ប្រការ​ណាមួយ​ឲ្យ​សោះ ​ហើយ​មានការ​គេចវេស​ពី​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ សូម​អញ្ជើញ​បង្ហាញខ្លួន​ដល់​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ​ពិសេស​មន្ត្រី​សុខាភិបាល ដើម្បី​បាន​ពិនិត្យ​សុខភាព វាស់​កំ​ដៅ​និង​ទទួល​បាន​នូវ​ការ​ណែនាំ​ពី​វិធានការ​ផ្សេង​ៗ​របស់​ក្រសួងសុខាភិ​បាល ម្យ៉ាងវិញទៀត​សូមកុំ​ឲ្យ​មានការ​បំផុស​អូស​ទាញ​ប្រជាពលរដ្ឋ ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ដោយ​ខុសច្បាប់​ក្នុង​ស្ថានភាព​នា​ពេល​នេះ ឲ្យ​សោះ​ហើយ​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូមកុំ​ចាញ់បោក​ការ​អូស​ទាញ​របស់​ជន​ឱកាសនិយម​មួ​ចំនួន​ដែល​ឆ្លៀត​នាំ​ពលរដ្ឋ​ឆ្លង​ដែន​ដោយ​ប្រថុយប្រថាន ​។

​ក្រោយ​បញ្ចប់​ការ​សំ​ណះ​សំ​ណា​ល​នេះ ​លោក​ឧត្តមសេនីយ៍​បាននាំ​យក​នូវ​ថវិកា សម្ភារ គ្រឿង​ឧបភោគ បរិភោគ​ប្រគល់​ជូន​កងកម្លាំង​នគរបាល​ក្នុង​មួយ​វរ​សេនា​តូច​ទទួល​បាន​រួម​មាន​៖ ថវិកា១-​សម្តេច​ក្រឡា​ហោម ស ខេ​ង និង​លោក​ជំទាវ​ឧ​ប​ត្ថ​ម​ថវិកា​ចំនួន​២,០០០,០០០​រៀល​(​ពីរ​លាន​រៀល​), ២-​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​នេ​ត សា​វឿ​ន​អគ្គស្នងការ​នគរបាល​ជាតិ​ឧ​ប​ត្ថ​ម​ថវិកា​ចំនួន​១,០០០,០០០​រៀល​(​មួយ​លាន​រៀល​), ៣-​ឯកឧត្តម ងួ​ន រតនៈ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ឧ​ប​ត្ថ​ម​ថវិកា​ចំនួន​១,០០០,០០០​រៀល​(​មួយ​លាន​រៀល​), ៤-​ឯកឧត្តម​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តបាត់ដំបង​ឧ​ប​ត្ថ​ម​ថវិកា​ចំនួន​១,០០០,០០០​រៀល​(​មួយ​លាន​រៀល​) ។

​សម្ភារ​​គ្រឿង​ឧបភោគ បរិភោគៈ -​សម្តេច​ក្រឡាហោម ស ខេ​ង​និង​លោក​ជំទាវ​ឧ​ប​ត្ថ​ម​៖ ១-​អង្ករ​ចំនួន​០២​តោន​, ២-​មី​ចំនួន​១០០​កេស​តូច​, ៣-​សាប៊ូ​អនាម័យ​ចំនួន​២៨៨​ដុំ​, -​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ឧ​ប​ត្ថ​ម​៖ ១-​ត្រីខ​ចំនួន​០២​កេស​ធំ​, ២-​មី​ចំនួន​០៤​កេស​ធំ​, ៣-​ទឹកក្រូច​ចំនួន​៣០​កេស​, ៤-​ទឹកត្រី​ចំនួន​១០​យួរ​, ៥-​ទឹក​ស៊ី​អី​វ​ចំនួន​១០​យួរ​, ៦-​ត្រីងៀត​ចំនួន​០៥​គីឡូក្រាម​, ៧-​ខ្ទឹមស​ចំនួន​០៥​គីឡូក្រាម​, ៨-​ប៊ី​ចេ​ង​ចំនួន​០៥​គីឡូក្រាម​, ៩-​ឱសថ​និង​បរិក្ខា​ពេទ្យ​មួយ​ចំនួន​បន្ថែម​ទៀត ។

អត្ថបទសរសេរ ដោយ