ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្វើតេស្តកងទ័ព​ជាង​៦០០​នាក់​រួចហើយ​ ​គ្មាន​​អ្នក​ផ្ទុក​កូវីដ១៩​ទេ​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តព្រះវិហារ ៖ ស្រប​ពេល​ដែល​ពិភពលោក​លោក​កំពុង​ដាក់​វិធានការ​ទប់ស្កាត់​វីរុស​កូវីដ១៩​ រួម​ទាំង​រាជរដ្ឋាភិបាល​ភិ​បាល​កម្ពុជា​កំពុង​យកចិត្តទុកដាក់​ជម្រុញ​ដល់​គ្រប់​ស្ថាប័ន​ធ្វើការ​ត្រៀម​ទីតាំង​ព្យាបាល និង​អោយ​កម្លាំង​នៅ​តាម​ព្រំដែន​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ ដាក់​ដោយ​ឡែក​ជា​បណ្តោះអាសន្ន​រយៈ​ពល​១៤​ថ្ងៃ ដើម្បី​ពិនិត្យ​រក​​វីរុសកូវីដ​១៩​។ ជាមួយ​គ្នា​នេះ​ដែរ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា…

ខេត្តព្រះវិហារ ៖ ស្រប​ពេល​ដែល​ពិភពលោក​លោក​កំពុង​ដាក់​វិធានការ​ទប់ស្កាត់​វីរុស​កូវីដ១៩​ រួម​ទាំង​រាជរដ្ឋាភិបាល​ភិ​បាល​កម្ពុជា​កំពុង​យកចិត្តទុកដាក់​ជម្រុញ​ដល់​គ្រប់​ស្ថាប័ន​ធ្វើការ​ត្រៀម​ទីតាំង​ព្យាបាល និង​អោយ​កម្លាំង​នៅ​តាម​ព្រំដែន​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ ដាក់​ដោយ​ឡែក​ជា​បណ្តោះអាសន្ន​រយៈ​ពល​១៤​ថ្ងៃ ដើម្បី​ពិនិត្យ​រក​​វីរុសកូវីដ​១៩​។

ជាមួយ​គ្នា​នេះ​ដែរ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២០ លោក​​សេនីយ៍​ទោ នាង ឃី​ម មេ​បញ្ជា​កង​ពល​តូច​ថ្មើរជើង​លេខ​៤១ បានអោយ​ក្រុម​គ្រូពេទ្យ​នៃ​ការិយាល័យ​សុខា
ភិ​បាល​របស់​កងពល​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើតេស្ត​រក​វីរុស​​កូវីដ១៩ ដល់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤១​។

ការ​ពិនិត្យ​ទៅ​​លើ​កងទ័ព​ចំនួន​៦១៣​នាក់ ពុំ​បាន​រក​ឃើញកងទ័ពណាម្នាក់​​មាន​​ផ្ទុក​វីរុស​កូវីដ១៩ឡើយ ហើយការពិនិត្យនេះ ​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ផៃ សុ​ផាត មេបញ្ជាការ​រ​នាយសេនាធិការ និង​ចង្អុលបង្ហាញ​ពី​​លោក​​ឧត្តម​សេនី
យ៍​ទោ នាង ឃី​ម បាន​ជម្រុញ​ដល់​មន្ត្រី​ពេទ្យ​កងពល​ធ្វើការ​វាស់​កម្តៅ​ដល់​កងទ័ព និង​ធ្វើការ​តាមដាន​ជា​ប្រចាំ​ បើសិនជា​មានមុខ​សញ្ញា​សង្ស័យ​។

តាម​បទបញ្ជា​របស់​​លោក​​ឧត្តមសេនីយ៍ទោ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤១ បានអោយ​ក្រុមការងារ​ពេទ្យ​បន្ត​ចុះពិនិត្យ​នៅ​គ្រប់​បណ្តា​នៅ​អង្គភាព​ចំណុះ​កងពល និង​ផ្សព្វ​ផ្សាយ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ដល់​កងទ័ព​ដូច​ជាធ្វើ​អនាម័យ ដោយ​លាងសម្អាតដៃ​ជាមួយ​សាប៊ូ ឬ​ទឹក​អាល់កុល និង​ពាក់​ម៉ាស់​ផង​ដែរ​៕​​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ