ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់​លែង​ជាប់​! វៀតណាម​សម្រេច​អនុវត្ត​ប្រទេស​រយៈ​១៥ថ្ងៃ​ ​ផ្តើម​ពី​​ស្អែក​នេះ​ទៅ

4 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី​វៀតណាម ​លោក ង្វ្រៀ​ន សួន​ផុ​ក បាន​ប្រកាស​សម្រេច​អនុវត្ត​ការឱ្យ​នៅ​ឆ្ងាយ​ពី​គ្នា​រយៈ​ពេល១៥ថ្ងៃ អនុវត្ត​ចាប់ពី​ថ្ងៃ​ទី១ មេ​សា ​នេះ​តទៅ​ ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​ឆ្លង​កូ​វី​ដ-១៩ បន្ទាប់​​ពី​ប្រទេស​វៀតណាម​…

នាយក​រដ្ឋមន្ត្រី​វៀតណាម ​លោក ង្វ្រៀ​ន សួន​ផុ​ក បាន​ប្រកាស​សម្រេច​អនុវត្ត​ការឱ្យ​នៅ​ឆ្ងាយ​ពី​គ្នា​រយៈ​ពេល១៥ថ្ងៃ អនុវត្ត​ចាប់ពី​ថ្ងៃ​ទី១ មេ​សា ​នេះ​តទៅ​ ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​ឆ្លង​កូ​វី​ដ-១៩ បន្ទាប់​​ពី​ប្រទេស​វៀតណាម​ រក​ឃើញ​មាន​អ្នក​ផ្ទុក​វីរុស​ឆ្លង​កូ​វី​ដ-១៩កើនឡើង​ដល់២០៤ករណី​ទូ​ទាំង​ប្រទេស ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ Reuters ចុះ​ថ្ងៃ​ទី៣១ មីនា​ នេះ​ បាន​ស្រង់​សម្តី​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​ ប្រទេស​វៀតណាម​នឹង​ចាប់ផ្តើម​អនុវត្ត​រយៈពេល១៥ ថ្ងៃ​នៃ​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម ឬ​ការ​បិទ​ប្រទេស ដែល​តម្រូវ​ឲ្យ​មនុស្ស​ស្នាក់​នៅ​ក្នុងផ្ទះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​តាម​សហគមន៍​ ដែល​ឆ្លង​វីរុស​នេះ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នាយក​រដ្ឋមន្ត្រី​ម​លោក ង្វ្រៀ​ន សួន​ផុ​ក បាន​និយាយ​ថា «​ចាប់ពី​ពាក់​កណ្តាល​​អធ្រាត្រ​ថ្ងៃ​ទី១ ​​មេសា ​មនុស្ស​គ្រប់​រូប​ត្រូវ​ស្នាក់​នៅ​ក្នុងផ្ទះ ​ហើយ​អាច​ចេញ​ទៅ​ក្រៅ​ដើម្បី​ទិញ​ស្បៀងអាហារ ឬ​ក្នុង​ករណី​បន្ទាន់​ ហើយ​ត្រូវ​រក្សា​ចម្ងាយ​យ៉ាងតិច​ពីរ​ម៉ែត្រ​ ​កន្លែង​ផ្សេង​ទៀត​» ។

អត្ថបទសរសេរ ដោយ