ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំច្រឡំថា មានឧបករណ៍​​អាច​សម្លា.ប់​មេរោគ​កូ​វីត​-១៩បាន​១០០%​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​យោងតាមនាយកដ្ឋាន​ប្រឆាំងបទល្មើសបច្ចេក​វិទ្យា​​បានឱ្យដឹងថា កំពុងធ្វើការស្រាវជ្រាវ​ទៅលើ​ផេកមួយ​ឈ្មោះ​ Yana Shanko ដែល​​ធ្វើការបង្ហោះផ្សព្វផ្សាយ​ទៅទៅនឹង​ការផលិត ​និង​ដាក់ឱ្យ​ប្រើប្រាស់​ឧបករណ៍បាញ់សម្លាងប់មេរោគកូវីដ-១៩ដោយស្វ័យប្រវត្តិ ។ ការចុះស្រាវជ្រាវនេះ…

រាជធានីភ្នំពេញ ៖ ​យោងតាមនាយកដ្ឋាន​ប្រឆាំងបទល្មើសបច្ចេក​វិទ្យា​​បានឱ្យដឹងថា កំពុងធ្វើការស្រាវជ្រាវ​ទៅលើ​ផេកមួយ​ឈ្មោះ​ Yana Shanko ដែល​​ធ្វើការបង្ហោះផ្សព្វផ្សាយ​ទៅទៅនឹង​ការផលិត ​និង​ដាក់ឱ្យ​ប្រើប្រាស់​ឧបករណ៍បាញ់សម្លាងប់មេរោគកូវីដ-១៩ដោយស្វ័យប្រវត្តិ ។

ការចុះស្រាវជ្រាវនេះ គឺមាន​មាន​បញ្ជា​ផ្ទាល់​ពី​លោក​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គ​ស្នង​ការ​នគរបាល​ជាតិ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ទៅ​លើផេ​ក Yana Shanko ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​នេះ។

យោងនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ក៏​បាន​ទាក់ទង​ទៅ​អ្នក​ផលិត​ឧបករណ៍​នោះ​ ដើម្បី​ធ្វើការ​សាកសួរ​យក​ព័ត៌មាន​លម្អិត ហើយ​អ្នក​ផលិត​ឧបករណ៍​នោះ​ក៏​បាន​បញ្ជាក់​ថា «តាម​ការ​ពិត​ ឧបករណ៍​នោះ​ប្រើ​សម្រាប់​​បាញ់​អាល់កុល​ ដោយ​ស្វ័យប្រវត្តិ​រាល់ពេល​មាន​មនុស្ស​ឆ្លងកាត់​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​ន័យ​ថា ​វា​អាច​សម្លាប់​មេរោគ​កូ​វីត​-១៩ បាន​ទេ»​។

​​ដូច្នេះ​ ហើយ​សូម​បងប្អូន​ប្រជា​ព​រដ្ឋ​ទាំងអស់​ ​កុំមានការ​យល់​ច្រឡំ ព្រោះ​នេះ​មិនមែន​ជា​ការ​ពិត​ទេ​ដែល​ថាឧបករណ៍​នេះ ​អាច​សម្លាប់​មេរោគ​កូ​វីត​-១៩បាន​១០០% ដោយ​ស្វ័យប្រវត្តិ​ ដូចដែល​បាន​ផ្សព្វផ្សាយ​បំផ្លើស​ក្នុង​ផេ​កមួយ​ចំនួន​នោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ ​ពុំ​ទាន់​មាន​ឧបករណ៍​មួយ​ណា​ដែល​អាច​ព្យាបាល ​ឬ​សម្លាប់​មេរោគ​កូ​វីត​-១៩បាន ដែល​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក ឬ​ក្រសួងសុខាភិបាលនៅឡើយ​ទេ ចំពោះ​ការ​ផ្សព្វផ្សាយ​ខាងលើ​ជា​ការ​ផ្សព្វផ្សាយ​បំ​ភ្លើ​ស និង ​ជា​ព័ត៌មាន​មិន​ពិត ពេល​នេះ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ កំពុងធ្វើការ​ស៊ើបរក​ជន​បំពុលសង្គម​ទាំងនោះ​មក​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ៕

អត្ថបទសរសេរ ដោយ