ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​គ្រា​មាន​អាសន្ន​មិន​បាន​រឹត​ដ្បិត​សេរីភាព​ពលរដ្ឋ និង​សេរីភាព​បញ្ចេញមតិឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ច្បាប់​ស្តី​ពី​គ្រប់គ្រង​ប្រទេស​ជាតិ​ក្ន​ង​គ្រា​មាន​អាសន្ន​មិន​បាន ដើម្បី​រឹត​ដ្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នោះ​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ច្បាប់​ស្តី​ពី​គ្រប់គ្រង​ប្រទេស​ជាតិ​ក្ន​ង​គ្រា​មាន​អាសន្ន​មិន​បាន ដើម្បី​រឹត​ដ្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នោះ​ឡើយ ។ ការ​លើក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី ពិនិត្យ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន នា​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ។

យោង​តាម​បណ្តាញ​សង្គម​ចេញផ្សាយ​មុន​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយក​រដ្ឋមន្ត្រី ចំណាយពេល​ប្រមាណ​៣​ម៉ោង សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ទៅ​កាន់​គណ​:​អចិ​ន្រៃ្ត​យ៍ គណៈរដ្ឋមន្ត្រី ពិនិត្យ​ពិភាក្សា​ទៅ​លើ​សេចក្តី ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ក្នុង​ខណ​:​ប្រទេស​ជាតិ ក៏​ដូច​ជា​ពិភពលោក​ទាំងមូល កំពុង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ មាន​លក្ខ​ណះ​ជាស​កល​នោះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ៖«​កម្ពុជា​មិន​ទាន់​មានច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិ ក្នុង​គ្រា​មាន​អាសន្ន​នៅឡើយ​នោះ​ទេ ដូច្នេះ​ការ​បង្កើត​ច្បាប់​នេះ​ឡើង ដើម្បី​ជា​ឧបករណ៍​ផ្នែក​ច្បាប់​មួយ​គ្រប់គ្រង​ប្រទេស​ជាតិ ក្នុង​គ្រា​មាន​អាសន្ន​» ។ ជាមួយ​គ្នា​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ី​វិល​ផង​ដែរ កុំឱ្យ​មានការ​ព្រួយបារម្ភ​ច្បាប់​នេះ ព្រោះ​មិនមែន​បង្កើត​ឡើង​មក ដើម្បី​រឹត​ដ្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នោះ​ឡើយ​។ ដូច​គ្នា​នឹង​ប្រសាសន៍​លើក​ឡើង​របស់​សម្តេច​តេ​ជោ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់​ពី​ការ​អញ្ជើញ​ចូលរួម​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៣៣ នីតិកាល​ទី​៦ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ម្សិលមិញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​យើង​បាន​ធ្វើ​សេចក្តីព្រាងច្បាប់​នេះ​រួចរាល់​ហើយ មាន​ទាំង​សេចក្តី​ថ្លែង​ហេតុ​ប្រុងប្រៀប ។ យើង​នឹង​មានការ​បែងចែក​ថា អ្វីខ្លះ​ដែល​ត្រូវធ្វើ អ្វីខ្លះ​ដែល​មិន​ត្រូវធ្វើ ហើយ​ពេល​នោះ​ដាក់​ចេញ​វិធានការ បិទ​ទីតាំង​សាធារណៈ និង​ឯកជន​ណាមួយ ដែល​មាន​ភាព​ចាំបាច់​ដើម្បី​ឆ្លើយ​តប​» ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ផង​ដែរ​ថា សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិ ក្នុង​គ្រា​មាន​ស​អាសន្ន ត្រូវ​បាន​រៀបចំ​ដោយ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថ្មី ព្រមទាំង​បាន​បញ្ជូន​ទៅ​បណ្តា ឧបនាយករដ្ឋមន្ត្រី​ទាំងអស់​ផង​ដែរ​។ តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​បាន​ចែង​ថា ការ​ដាក់​ប្រទេស​ឱ្យ​ស្ថិត​នៅ​ក្នុង​គ្រាអាសន្ន គឺជា​ការ​អនុវត្ត​តាម​មាត្រា​២២ នៅ​ពេល​ដែល​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់ ដែល​មិន​អាច​ព្យាករណ៍​បាន​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា មិន​បាន​ចែង​ច្បាស់ និង​លម្អិត​អំពី​អត្ថន័យ ឬ​សកម្មភាព ការ​ដាក់​ប្រទេស​ជាតិ​ឱ្យ​ស្ថិត​នៅ​ក្នុង​គ្រាអាសន្ន​នោះ​ទេ ។ សម្តេច​បន្ត​ថា មាត្រា ២២​ថ្មី ចែង​ថា «​នៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ ដាក់​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន ក្រោយ​ពី​បាន​មតិ​ឯកភាព​ពី នាយក​រដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា បន្ទាប់​ពី​ពិនិត្យ​ក្នុង​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​នេះ​រួច​ហើយ សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិ ក្នុង​ភាព​អាសន្ន​នឹង​ត្រូវ​លើក​មក​ពិភាក្សា និង​សម្រេច​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​របស់​គណៈរដ្ឋមន្ត្រី​នៅ​ពេល​ខាង​មុខ​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បង្ហាញ​ក្តី​រំពឹង​ផង​ដែរ​ថា រដ្ឋសភា​នឹង​ព​ន្លឿ​ន​ក្នុង​ការ​ពិនិត្យ និង​អនុម័ត​ទៅ​លើ​សេចក្តីព្រាងច្បាប់​មួយ​នេះ បន្ទាប់​ពី​គណៈរដ្ឋមន្ត្រី​ធ្វើការ​ពិនិត្យ​សម្រេច​ហើយ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ