ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្សព្វផ្សាយទប់ស្កាត់កូវីដ១៩ និង​ចែក​ម៉ាស់​ដល់​ប្រជាពលរដ្ឋ​

4 ឆ្នាំ មុន
  • តាកែវ

ខេត្តស្វាយរៀង ​៖ ​កាលពី​​ថ្ងៃ​ទី​២៩ ​ខែមីនា​ ឆ្នាំ​២០២០​នេះ​ ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក​ហ៊ុន ម៉ា​នី សាខា​ខេត្តស្វាយរៀង​ចំនួន​២៧​នាក់បាន​បន្ដ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ផ្តល់​ចំណេះដឹង​ស្តី​ពី​វិធានការ​ការពារ ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​​កូវីដ១៩ និង​ចែក​ម៉ាស់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​តារាក់​…

ខេត្តស្វាយរៀង ​៖ ​កាលពី​​ថ្ងៃ​ទី​២៩ ​ខែមីនា​ ឆ្នាំ​២០២០​នេះ​ ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក​ហ៊ុន ម៉ា​នី សាខា​ខេត្តស្វាយរៀង​ចំនួន​២៧​នាក់បាន​បន្ដ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ផ្តល់​ចំណេះដឹង​ស្តី​ពី​វិធានការ​ការពារ ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​​កូវីដ១៩ និង​ចែក​ម៉ាស់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​តារាក់​ និង​ភូមិ​សង្កែ​ នៅ​ក្នុង​ឃុំ​ឈើទាល​ ស្រុក​ស្វាយ​ជ្រុំ​ចំនួន​២៨៦​ខ្នង​ផ្ទះ​។

ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក​ហ៊ុន ម៉ា​នី សាខា​ខេត្តស្វាយរៀង​ទាំង​២៧​នាក់​នេះ​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត​កែរ រ​ដ្ឋា អនុប្រធាន​ប្រតិបត្តិ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក​ហ៊ុន ម៉ា​នី និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​និង​លោក​ហែម សា​រឹទ្ធ អភិបាលស្រុក​ស្វាយ​ជ្រុំ​។

ក្នុង​ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ផ្តល់​ចំណេះដឹង​ស្តី​ពី​វិធានការ​ការពារ​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19​និង​ចែក​ម៉ាស់​ដល់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ក៏​មានការ​ចូលរួម​សហការ​ពី​ក្រុមប្រឹក្សា​ឃុំ​ឈើទាល​និង​មេ​ភូមិ​ព្រមទាំង​មានការ​ចូលរួម​ពី​ក្រុម​យុវជន​ស​.​ស​.​យ​.​ក ឃុំ​ឈើទាល​ផង​ដែរ​។

ក្នុង​ឱកាស​នោះ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក​ហ៊ុន ម៉ា​នី ក៏​បាន​ឧបត្ថម្ភ​ម៉ាស់១​ប្រអប់​,​ ក្រ​មាចំនួន​៣០​ និង​ថវិកា​១០០,០០០​រៀល​ជូន​ដល់​ក្រុមប្រឹក្សា​ឃុំ​។​ដោយឡែក​លោក​ហែម សា​រឹទ្ធ បាន​ឧបត្ថម្ភ​ក្រុម​ស​.​ស​.​យ​.​ក ចំនួន​១២​នាក់​ ក្នុង​ម្នាក់​ៗ​ថវិកា​១០,០០០​រៀល​ផង​ដែរ​។

លោក​វេជ្ជបណ្ឌិត​កែរ រ​ដ្ឋា បាន​បញ្ជាក់​ថា ជំងឺ​កូ​វី​ដ​១៩​ជា​ជំងឺ​កាច​សហា​វនា​បច្ចុប្បន្ន​បង្ក​ឲ្យ​មនុស្ស​គ្រប់​ស្រទាប់​ទទួល​រង​ជំងឺ និង​ឈឺ​​បាត់បង់ជីវិត ​បើ​គ្មាន​ទទួល​សេវា​ព្យាបាល​ទាន់​ពេលវេលា​ ដូចនេះ​ដើម្បី​បញ្ជៀ​ស​ជំងឺប្រភេទនេះ​ ​បងប្អូន​ត្រូវ​ឧស្ស​ហ៍​លាងដៃ​នឹង​សាប៊ូ​ឲ្យ​បាន​ញឹកញាប់​។​លើស​ពី​នោះ​ទៀត​ពេល​ប្រាស្រ័យ​ទំនាក់ទំនង​ត្រូវ​ពាក់​ម៉ាស់ ​ឬ​ក្រ​មា បើ​គ្មាន​ករណី​ចាំ​ចាច់​គួរ​កុំ​ជួបជុំ​ប្រមូលផ្តុំ​គ្នា​ច្រើន ​ពេល​សង្ស័យ​មាន​ជំងឺ​អ្វី​គួរ​រួសរាន់​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដែល​នៅ​ជិត​ធ្វើ​អនាម័យ​ភូមិដ្ឋាន​បញ្ជៀ​ស​ទៅ​កន្លែង​ចិញ្ចឹមសត្វ​។

លោក​វេជ្ជបណ្ឌិត​កែរ រ​ដ្ឋា បាន​បន្ថែម​ទៀត​ថា ជា​ពិសេស​ពិសារ​ម្ហូបអាហារ​ដែល​ចំអិន​ឲ្យ​ឆ្អិន​ ចៀសវាង​ហូប​បន្លែ​ឆៅ ​គួរ​បន្ថយ​ការ​សេព​គ្រឿង​ស្រវឹង​ហើយ​កុំ​ធ្វើ​ដំណើរ​ទៅ​ទីប្រជុំជន​ផង​ដែរ​។

សូម​បញ្ជាក់​ថា​ខេត្តស្វាយរៀង​ជា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម បន្ទាប់​ពី​និន្នាការ​ជំងឺ​កូ​វី​ដ​១៩​ផ្ទុះ​នៅ​ប្រទេស​ចិន រាជរដ្ឋាភិបាល បាន​ចាត់វិធានការ​ទប់ស្កាត់​ជំងឺ​នេះ ក្នុង​នោះ​អាជ្ញាធរ​ខេត្ត រួម​និង​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​រៀបចំ​ធ្វើការ​ត្រួតពិនិត្យ​ភ្ញៀវ​ចេញចូល​តាម​ច្រកព្រំដែន​អន្តរជាតិ​ច្រក​តំបន់​រៀបចំ​ក្រុម​គ្រូពេទ្យ​និង​បន្ទប់​ដាច់​ដោយឡែក​សម្រាប់​អ្នកជំងឺ​សង្ស័យ​បាន​គ្រប់​មន្ទីរពេទ្យ​បង្អែក​ក្នុង​ខេត្ត​​ ។​

ក្នុង​នោះ​ក៏​មាន​ចែក​អំណោយ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៧​គ្រួសារ​ផង​ដែរ​ ក្នុង​មួយ​គ្រួសារ បាន​ទទួល​បាន​មុង​១, កន្ទេល​១,​សារុង​១, ក្រ​ម៉ា​១, ស្ករស​១​គីឡូ​, ទឹកដោះគោ​, ១​កំប៉ុង​, អង្ករ​២០​គីឡូក្រាម​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, មី​១៥​កញ្ចប់ និង​ថវិកា​៥០,០០០​រៀល​។ ឧបត្ថម្ភស្ត្រី​មាន​ផ្ទៃពោះ​កូនភ្លោះ​១០០,០០០​រៀល និង​ចូល​បុណ្យសព​២​នាក់ចំនួន​២០០,០០០​រៀល​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ