ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ដំណើរ​ការ​​ឡើង​វិញ​ជា​ធម្មតា​នៅ​ចុង​ស​ប្ដា​ហ៍​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​កីឡាប្រដាល់​ក្បាច់​ខ្មែរ​បូរាណ​តាម​ស្ថានីយ៍ទូរទស្សន៍​ត្រូវ​បាន​ដំណើរការ​ឱ្យ​ប្រកួត​ឡើង​វិញ​ជា​ធម្មតា បន្ទាប់​ពី​បាន​ផ្អាក​ជា​បណ្ដោះ​អាស​ន្ត​អស់​រយៈពេល​ខ្លី​មកនេះ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​មួយ​រូប​។ ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ដែល​ជា​ប្រភេទ​កីឡា​ដ៏​មាន​ប្រជាប្រិយភាព​លំដាប់​ទី​២​បន្ទាប់​កីឡាបាល់ទាត់ ហើយ​ត្រូវ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ធ្វើការ​ប្រកាស​ឱ្យ​ពន្យា​ពេល​មួយ​រយៈ​ខ្លី​សិន ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​រលាក​សួត COVID-19 នោះ​គ្រោង​នឹង​ដំណើរការ​ប្រកួត​ជា​ផ្លូវការ​វិញ​ហើយ…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​កីឡាប្រដាល់​ក្បាច់​ខ្មែរ​បូរាណ​តាម​ស្ថានីយ៍ទូរទស្សន៍​ត្រូវ​បាន​ដំណើរការ​ឱ្យ​ប្រកួត​ឡើង​វិញ​ជា​ធម្មតា បន្ទាប់​ពី​បាន​ផ្អាក​ជា​បណ្ដោះ​អាស​ន្ត​អស់​រយៈពេល​ខ្លី​មកនេះ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​មួយ​រូប​។

ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ដែល​ជា​ប្រភេទ​កីឡា​ដ៏​មាន​ប្រជាប្រិយភាព​លំដាប់​ទី​២​បន្ទាប់​កីឡាបាល់ទាត់ ហើយ​ត្រូវ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ធ្វើការ​ប្រកាស​ឱ្យ​ពន្យា​ពេល​មួយ​រយៈ​ខ្លី​សិន ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​រលាក​សួត COVID-19 នោះ​គ្រោង​នឹង​ដំណើរការ​ប្រកួត​ជា​ផ្លូវការ​វិញ​ហើយ នៅ​ចុង​ស​ប្ដា​ហ៍​នេះ​។

ទន្ទឹម​នឹង​មានការ​ប្រកាស​ឱ្យ​ដំណើរការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ឡើង​វិញ​នា​ពេល​នេះ គឺ​អនុវត្ត​ទៅ​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ដែល​បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​មកនេះ ដោយ​សម្ដេច​បាន​មាន​ប្រសា​ស​ន៏​លើក​ឡើង​ទៀត​ថា គឺ​មិន​ចង់ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ផ្ទះ ឱ្យ​មើល​តាម​កញ្ចក់​ទូរទស្សន៍​នៅផ្ទះ​វិញ​។

សម្ដេច​តេ​ជោ បាន​ធ្វើការ​ប្រកាស​កាលពីដើម​ស​ប្ដា​ហ៍​កន្លង​ទៅ​ក្នុង​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ជំងឺ COVID-19 នៅ​វិមាន​សន្តិភាព​ថា បើសិនជា​មិន​ឱ្យ​មានកម្ម​វិធី​ប្រកួត​កីឡាប្រដាល់​និង​ការ​ប្រជុំ​ខន​សឺត​ទេ​នោះ ប្រទេស​នឹង​មាន​ភាព​ស្ងាត់ជ្រងុំ​មិន​ខាន ព្រោះ​អី​កម្មវិធី​ទាំងនេះ វា​ជា​ការ​ផ្សាយ​បន្ត​ផ្ទាល់​មិន​អនុញ្ញាតិ​ឱ្យ​មាន​អ្នក​ទស្សនា​ផ្ទាល់​តាម​ទីកន្លែង​ប្រកួត​នោះ​ឡើយ​។

ម្យ៉ាងវិញទៀត​កម្មវិធី​ទាំង​ពីរ​នេះ អ្នកមាន​ភារកិច្ច ទើប​អនុញ្ញាតិ​ឱ្យ​ចូល ជាក់ស្ដែង​ការ​ប្រគំ​តន្ត្រី​មាន​តែ​ក្រុម​ភ្លេង និង​អ្នកចម្រៀង​ប៉ុណ្ណោះ ខណៈ​ការ​ប្រកួត​កីឡាប្រដាល់​មាន​តែ​មន្ត្រី​អាជ្ញា​កណ្ដាល​ចៅក្រម និង​កីឡាករ បូក​រួម​ទាំង​ក្រុម​គ្រូពេទ្យ​ទៀត​ផង សរុបសេចក្ដី​ទៅ គឺ​មិន​លើស​ពី​៥០​នាក់​នោះ​ទេ​។

ប៉ុន្តែ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​តំណាង​ស្ថានីយទូរទស្សន៍​សម្រាប់​កម្មវិធី​ប្រកួត​កីឡាប្រដាល់​មិន​មាន​កីឡាករ​បរទេស​នោះ​ទេ មាន​តែ​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​ប៉ុណ្ណោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ