ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកប្រេងពន្លះជាមួយឡិចស៊ីស​ក្នុងស្រុកព្រៃនប់​

4 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​កាលពី​​វេលា​ម៉ោង​១០​និង​​​៥០នាទីព្រឹក​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០២០​ នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​កែវ​ផុស ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់…

​ខេត្តព្រះសីហនុ ៖ ​តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​កាលពី​​វេលា​ម៉ោង​១០​និង​​​៥០នាទីព្រឹក​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០២០​ នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​កែវ​ផុស ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ដឹក​ប្រេងបុកជាមួយ​រថយន្តម៉ាកឡិចស៊ីស​ ក្នុងទិសដៅបញ្ច្រាស​គ្នា បណ្តាល​ឱ្យមនុស្ស​ម្នាក់​រង​របួសធ្ងន់ ចំណែក​រថយន្តទាំង​​២គ្រឿងបានរងការ​ខូចខាត ។

ភាគី​ខាង​រថយន្ត​ដឹក​ប្រេង​ ម៉ាក​​យ៉ាន់​ដាយ​ ពាក់​ស្លាក​លេខ ក​.0363.​ភព​3 ​បើកបរ​ដោយ​ឈ្មោះ​ខាន់ ​ប៊ុ​ន​ថង ភេទប្រុស រស់នៅ​ភូមិ​អំពិល​ក្រៅ ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង​ ​។ ចំណែកភាគីខាង​​រថយន្ត​មួយគ្រឿង​ម៉ាកឡិចស៊ីស ពណ៌​ស ស្លាក​លេខ​​នគរបាល ​2.0513 ​បើកបរ​ដោយ​ឈ្មោះ ព្រំ​ ធន់​ រស់នៅ​ភូមិ​កែវ​ផុស ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​ (បានរង​របួសធ្ងន់) ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យកន្លែងកើតហេតុ និងបញ្ជូន​ជនរងគ្រោះម្នាក់​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ