ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​Zoom Software​ ​ប្រើសម្រាប់​ដំណើ​រ​ការ​​ប្រជុំ​ពី​​ចម្ងាយ

9 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ​ ៖ ដើម្បី​ចួ​ល​រួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩​នោះ ​ក្រ​សួង​អប់រំ​យុវជន និង​កីឡា បាន​ណែនាំ​ដល់​មន្ត្រីមិន​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​កិច្ចប្រជុំណាមួយ ដែល​មាន​មនុស្ស​លើសពី​១០​នាក់​នោះ​ទេ ​។ យោង​តាម​សេចក្តីណែនាំ​ស្តី​ពី​វិធានការ​បន្ថែម​ក្នុង​ការ​បង្ការ…

រាជធានី​ភ្នំពេញ​ ៖ ដើម្បី​ចួ​ល​រួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩​នោះ ​ក្រ​សួង​អប់រំ​យុវជន និង​កីឡា បាន​ណែនាំ​ដល់​មន្ត្រីមិន​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​កិច្ចប្រជុំណាមួយ ដែល​មាន​មនុស្ស​លើសពី​១០​នាក់​នោះ​ទេ ​។

យោង​តាម​សេចក្តីណែនាំ​ស្តី​ពី​វិធានការ​បន្ថែម​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ-​១៩​នោះ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣១​ មីនា ឆ្នាំ​២០២០ ក្រសួង​អប់រំ​យុវ​ជ​និង​កី​ឡា​បាន​លើក​យ៉ាង​ដូច្នេះ​ថា ដើម្បី​ចូល​រូ​​​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ-​១៩ និង​ស្រប​តាម​ការ​អនុ​វ​សាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិ​បាល​​កម្ពុជា ក្រសួង​អប់រំ​យុវជន និង​កីឡា​ សូម​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់​ដូច​ជា ​៖

១-រាល់​ការ​អនុវត្ត​សកម្មភាព​ឬ​ការ​ជួបជុំ​ណាមួយ សូម​រៀបចំ​និង​អនុវត្ត​ក្នុង​ទ្រង់​ទ្រា យ​តូច​ក្រោម​១០​នាក់ និង​រក្សា​បាន​ស្តង់​ដាន​អនាម័យ​របស់​ក្រសួងសុខាភិបាល និង​អង្ក​ការ​សុខភាព​ពិភពលោក ។

២-រៀបចំ​ការ​ប្រជុមវគ្គ​បំប៉ន ឬ​សិក្ខាសាលា​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ដោយ​ប្រើ​ប្រាស់​កម្ម​វិធី​ព័ត៌មានវិទ្យា​មួយ​ចំនួន​ដូច​ជា Zoom SoFtware ដែល​ជា​កម្មវិធី​សម្រាប់​ដំណើ​រា​ការ​ការ​ប្រជុំ​ពី​ចម្ងាយ ។ កម្មវិធី​នេះ​ អាច​ធ្វើការ​ទំនាក់ទំនង​គ្នា​បាន​១០០​នាក់​។

ក្រ​ថ​សួង​ក៏​បាន​ឲ្យ​អង្គភាព​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ និង​ចូលរួម​សហការ​អនុវត្ត​ប្រក​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​សូម​តាមដាន​ជា​ប្រចាំការ​ផ្សព្វផ្សាយ​បន្ថែម​របស់​ក្រសួង​អប់រំ និង​ក្រសួងសុខាភិបាល​៕