ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគី​ថៃ​​សុំទទួល​ពលរដ្ឋ​ខ្លួន​ត្រឡប់​ទៅ​វិញ​ ក្រោយ​​ដឹង​ថា​ កម្ពុជា​​បិទ​កាស៊ីណូ​ថ្ងៃស្អែក

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ក្រោយ​ដឹង​ថា ​កម្ពុជា​នឹង​​បិទ​កាស៊ីណូនៅ​ថ្ងៃ​ទី​១ ​មេ​សា ​២០២០ តាម​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​ថ្មី​កូ​វីត​-១៩ ​នៅព្រឹក​ថ្ងៃ​ទី​៣១​ មីនា…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ក្រោយ​ដឹង​ថា ​កម្ពុជា​នឹង​​បិទ​កាស៊ីណូនៅ​ថ្ងៃ​ទី​១ ​មេ​សា ​២០២០ តាម​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​ថ្មី​កូ​វីត​-១៩ ​នៅព្រឹក​ថ្ងៃ​ទី​៣១​ មីនា ​នេះ ​គេ​ឃើញ​អាជ្ញា​ធរ​និង​សមត្ថ​កិច្ច​ថៃ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ម្នាក់ បាន​ចូល​មក​ដីកម្ពុជា​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​​ប៉ែ​ត ​ជួប​ជាមួយ​អាជ្ញាធរ​និង​សមត្ថកិច្ច​កម្ពុជា​ នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ ដើម្បី​ទំនាក់ទំនង​មក​ទទួល​យក​ពលរដ្ឋ​របស់​គេ​ត្រឡប់​ទៅ​ប្រទេស​វិញ​ ។​

​នាព្រឹកថ្ងៃដដែល ​គេ​ឃើញ​មាន​វត្តមាន​អាជ្ញាធរ​ខេត្ត ​ប្រធាន​មន្ទីរ​សុខាភិបាល លោក​ឧត្តម​សេនីយ៍​ត្រី
អុី ចំរើន​ នាយ​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​អម​ដោយ​មន្ត្រី​និង​សមត្ថកិច្ច​ប្រចាំ​ច្រក​ទ្វារ​ខាងលើ​ជា​ច្រើន​នាក់​ផង​ដែរ​ ។​

ចំពោះ​ជនជាតិ​ថៃ​ទាំងអស់​ ត្រូវ​មន្ត្រី​ច​ត្តា​ឡី​ស័ក​ចែក​ប័ណ្ណតាមដាន​សុខភាព​គ្រប់​គ្នា​ៗ​ ។​ តាម​សមត្ថកិច្ច​ប្រាប់​​ថា​ ជនជាតិ​ថៃ​ទាំងនេះ​និង​ចាក​ចេញពី​កម្ពុជា​ ក្រោយ​បំពេញបែបបទ​លិខិតឆ្លងដែន​ និង​ពិនិត្យ​សុខ​ភាព​ពី​មន្ត្រី​ច​ត្តា​ឡី​ស័ក​រួចរាល់​ពោល​ក្នុងថ្ងៃនេះ​តែ​ម្តង​ ។

​ប្រភព​ដាច់​ដោយឡែក​មួយទៀត​ថា​ មាន​ពលរដ្ឋ​ថៃ​ចំនួន​១២​នាក់​ដែល​ធ្វើ​ដំណើ​មក​ពី​ភ្នំពេញ​ ក៏​ត្រូវ​បាន​ភាគី​ថៃ​ទទួលយក​ទៅ​វិញ​ហើយ​ដែរ នា​ព្រឹក​ថ្ងៃ​ដដែល​នេះ​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក​ក្រោយ​ពួក​គេ​មាន​លិខិត​ពិនិត្យ​សុខភាព ​និង​មាន​លិខិតបញ្ជាក់​ពី​ស្ថានទូត​ថៃ​ប្រចាំ​ក្រុងភ្នំពេញ ​។​

អត្ថបទសរសេរ ដោយ