ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​កន្សែង​មួយ​លើ​ស្មា​របស់​Kobe Bryant ​លក់​បាន​ថ្លៃ​កប់​ពពក

3 ឆ្នាំ មុន

យោង​តាម​ប្រភព​ពី CNN បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា កន្សែង​ដែល​នៅ​ពីលើ​ស្មា​របស់​អតីត​កីឡាករ​បាល់បោះ Kobe Bryant ក្នុងអំឡុងពេល​សុន្ទរកថា​លា​អ្នកគាំទ្រ បន្ទាប់​ពី​ការ​ប្រកួត NBA ចុង​ក្រោយ​ក្នុង​អាជីព​របស់​គេ…

យោង​តាម​ប្រភព​ពី CNN បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា កន្សែង​ដែល​នៅ​ពីលើ​ស្មា​របស់​អតីត​កីឡាករ​បាល់បោះ Kobe Bryant ក្នុងអំឡុងពេល​សុន្ទរកថា​លា​អ្នកគាំទ្រ បន្ទាប់​ពី​ការ​ប្រកួត NBA ចុង​ក្រោយ​ក្នុង​អាជីព​របស់​គេ ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ជាង ៣៣.០០០​ដុល្លារ​នៅ​ឯការ​ដេញថ្លៃ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណេត ។

អ្នក​ឈ្នះ​ការ​ដេញថ្លៃ​កន្សែង​នេះ​កាលពី​ថ្ងៃអាទិត្យ រួម​ជាមួយនឹង​សំបុត្រ​ចំនួន ២​សន្លឹក​ពី​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី ១៣ ខែ មេ​សា ឆ្នាំ ២០១៦ ដែល​មាន​តម្លៃ ៣៣,០៧៧.១៦ ដុល្លារ​អា​មេ​រិ​ក ។

លោក Jeff Woolf ប្រធាន​ក្រុមហ៊ុន Iconic Auctions បាន​ប្រាប់​ទូរទស្សន៍ CNN ថា​អ្នកទិញ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​ដែល​បាន​ប្រមូលផ្តុំ​វត្ថុ​អនុស្សាវរីយ៍​ដ៏​ធំ​បំផុត​របស់​ក្លិប Los Angeles Lakers នៅ​ទូ​ទាំង​ពិភពលោក​។

«​គាត់​គឺជា​អ្នកគាំទ្រ Lakers ដែល​លះបង់​បំផុត ។ ផែនការ​រយៈពេល​វែង​របស់​គាត់​គឺ​បង្កើត​សារមន្ទីរ​មួយ​នៅ​ភាគ​ខាងត្បូង​រដ្ឋ California»​។

សូម​រំលឹក​ថា​លោក Kobe Bryant ដែល​មាន​វ័យ ៤១​ឆ្នាំ​និង​កូនស្រី​វ័យ ១៣​ឆ្នាំ​របស់​គេ​ឈ្មោះ Gianna និង​មនុស្ស ៧​នាក់​ផ្សេង​ទៀត​បាន​​បាត់បង់ជីវិត​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​ថ្ងៃ​ទី ២៦ ខែ មក​រា ឆ្នាំ ២០២០ កន្លង​ទៅ​នៅ​ទីក្រុង Calabasas រដ្ឋ California ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ