ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​កំប្លែង​ជើង​ចាស់​ម្នាក់ បាត់​បង់​​ជីវិត​​ដោយសារ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ យោង​តាម​អ្នកតំណាង​របស់​អតីត​កំប្លែង​ជប៉ុន Ken Shimura បានឱ្យ​ដឹង​ថា​អតីត​តារា​កំប្លែង​រូប​នេះ បាន​ទទួលមរណភាព បន្ទាប់​ពី​ឆ្លង​វីរុស​កូ​វី​ដ​១៩​។ ទីភ្នាក់ងារ​របស់​គាត់​ការិយាល័យ Izawa…

ប្រទេស​ជប៉ុន ៖ យោង​តាម​អ្នកតំណាង​របស់​អតីត​កំប្លែង​ជប៉ុន Ken Shimura បានឱ្យ​ដឹង​ថា​អតីត​តារា​កំប្លែង​រូប​នេះ បាន​ទទួលមរណភាព បន្ទាប់​ពី​ឆ្លង​វីរុស​កូ​វី​ដ​១៩​។

ទីភ្នាក់ងារ​របស់​គាត់​ការិយាល័យ Izawa បាន​ប្រាប់ CNN ថា Shimura មាន​រោគ​សញ្ញា ដូច​ជា​ជំងឺ​រលាក​សួត ហើយ​បាន​ទទួលមរណភាព​កាលពី​យប់​ថ្ងៃអាទិត្យ​។ គាត់​បាន​រាយការណ៍​ពី​រោគ​សញ្ញា រួម​ទាំង​ការ​អស់កម្លាំង នៅ​ថ្ងៃ​ទី​១៧ ខែមីនា និង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី​២០ ខែមីនា ដោយ​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​មុន​ពេល​ធ្វើតេស្ត​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​២៣ ខែមីនា​។

លោក Shimura ទំនងជា​ត្រូវ​បាន​គេ​កាន់ទុក្ខ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន​។ គាត់​ត្រូវ​បាន​គេ​ពិពណ៌នា​ថា​ជា «​រ៉ូ​ប៊ី​ន​វី​លៀម របស់​ជប៉ុន​» ជាមួយនឹង​បណ្តាញ​ទូរទស្សន៍​របស់​ប្រទេស ដែល​ផ្សាយ​ពី​ការ​បាត់បង់​ជីវិត​របស់​គាត់​។

គួរ​រំលឹក​ថា Shimura បាន​ចាប់ផ្តើម​អាជីព​តារា​កំប្លែង​របស់​គាត់​ក្នុង​ឆ្នាំ​១៩៧៤ បន្ទាប់​ពី​ចូលរួម​ជាមួយ​ក្រុម​កំប្លែង Drifters​។ គាត់​ត្រូវ​បាន​គេ​ស្គាល់​នៅ​ទូ​ទាំង​ប្រទេស​ជប៉ុន ដោយសារ Charlie Chaplin របស់​គាត់ ដែល​មាន​ចំណងជើង​ថា “Mustache Dance”​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រសួងសុខាភិបាល​របស់​ប្រទេស​ជប៉ុន បាន​កត់ត្រា​ករណី​ថ្មី​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩ ចំនួន​១៧៣​ករណី កាលពី​ថ្ងៃអាទិត្យ ដោយ​មាន​៦៨​ករណី នៅ​ទីក្រុង​តូ​ក្យូ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ edition (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ