ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ទៅ​ជា​សម្បុក​នៃ​កិលេស ?

3 ឆ្នាំ មុន

ហេតុ​ជា​គ្រឿង​នាំ​ចិត្ត​ឱ្យ​ចម្រើន​ដោយ​ការ​លោភលន់ ត្រេកត្រអាល ដុត​រោល​ចិត្ត​ឱ្យ​ដល់​នូវ​សេចក្តី​សៅហ្មង​ជាដើម ហៅ​ថា​កិលេស ។ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា លាភ យស ស​សើរ សុខ…

ហេតុ​ជា​គ្រឿង​នាំ​ចិត្ត​ឱ្យ​ចម្រើន​ដោយ​ការ​លោភលន់ ត្រេកត្រអាល ដុត​រោល​ចិត្ត​ឱ្យ​ដល់​នូវ​សេចក្តី​សៅហ្មង​ជាដើម ហៅ​ថា​កិលេស ។

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា លាភ យស ស​សើរ សុខ ជា​សម្បុក​នៃ​កិលេស​ដោយ​ការ​ប្រមាទ​ធ្វេស កិលេ​ស​​ចម្រើន​មិនដឹង​ខ្លួន មិន​ស្គាល់​កិលេស មិនឃើញ​សត្រូវ​ក្នុង​ចិត្ត តាម​ការ​ពិត​ចិត្ត​ពេញ​ដោយ​តម្រេក​ការ​ប្រកា​ន់​ហួងហែង​រហូត​ដល់​ហ៊ាន​ឈ្លោះ​ទាល់​ទែង​កន្លែង​អញ​កន្លែង​ឯង សូ​ម្បី​តែ​វត្ត​អាស្រម​ភ្មំ​ល្អាង​ក៏​អាងយ៉ាង​យក​ជា​របស់​ខ្លួន​ដែរ​ក៏​ព្រោះតែ​កិលេស​នេះឯង ។

ដើម្បី​កុំ​ឲ្យ​សត្រូវ​គឺ​កិលេស​ស៊កសៀត​ចូល​មក​ក្នុង​ចិត្ត​តូចតាច​ល្អិតល្អោច​រឿយ​ៗ រហូត​ប៉ុន​ភ្មំ​ក៏​នៅ​តែ​សំគាល់ថា អាត្មាអញ​ជា​អ្នក​បរិសុទ្ធ​នោះ ត្រូវ​អាស្រ័យ​សេចក្ដី​មិន​ប្រមាទ​ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ