ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស្វករ​ផលិត​រថយន្ត Mercedes F1 ​បង្កើត​ឧបករណ៍​ជំនួយ​ដង្ហើម​សម្រាប់​អ្នកជំងឺ Covid-19

3 ឆ្នាំ មុន

ក្រុម​ផលិត​រថយន្ត Formula 1 (F1) របស់​ក្រុមហ៊ុន Mercedes បាន​សហការ​ជាមួយ​គ្លីនិក​នៅ​មហាវិទ្យាល័យ UCLH និង​វិស្វករ​សាកលវិទ្យាល័យ​នៅ​ទីក្រុង​ឡុ​ង​ដ៍ ដើម្បី​រចនា​ឧបករណ៍​ជំនួយ​ផ្លូវដង្ហើម…

ក្រុម​ផលិត​រថយន្ត Formula 1 (F1) របស់​ក្រុមហ៊ុន Mercedes បាន​សហការ​ជាមួយ​គ្លីនិក​នៅ​មហាវិទ្យាល័យ UCLH និង​វិស្វករ​សាកលវិទ្យាល័យ​នៅ​ទីក្រុង​ឡុ​ង​ដ៍ ដើម្បី​រចនា​ឧបករណ៍​ជំនួយ​ផ្លូវដង្ហើម សម្រាប់​អ្នក​កើត​ជំងឺ​រលាក​ផ្លូវដង្ហើម​ដែល​បណ្តាល​មក​ពី​វីរុស Covid-19 ដែល​អាច​នឹង​ចំណាយ​រយៈពេល​ក្នុង​ការ​ផលិត​​យ៉ាង​ឆាប់រហ័ស​បំផុត ។

តាម​ពិត​ទៅ​ឧបករណ៍​វាស់​សម្ពាធ​ខ្យល់ Continuous Positive Airway Pressure (CPAP) ត្រូវ​បាន​ប្រើប្រាស់​រួច​ហើយ​នៅ​ក្នុង​មន្ទីរពេទ្យ ប៉ុន្តែ​បច្ចុប្បន្ន​កំពុង​តែ​ខ្វះខាត ទើប​ក្រុមហ៊ុន​ខាងលើ​សម្រេច​រួម​គ្នា​ធ្វើការ​ផលិត​បន្ថែម​ទៀត ឱ្យ​សម​ស្រប​ទៅ​តាម​តម្រូវការ​នា​ពេល​កំពុង​ជួប​វិបត្តិ​នេះ ។

ឧបករណ៍ CPAP បច្ចុប្បន្ន​ក៏​ត្រូវ​បាន​ប្រើប្រាស់​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ចិន និង​អ៊ី​តា​លី​ផង​ដែរ ដើម្បី​ព្យាបាល​អ្នកជំងឺ​ដែល​មាន​ផ្ទុក​វីរុស Covid-19 ។ មានការ​ខ្វះខាត​យ៉ាង​ខ្លាំង​នៃ​បំពង់ខ្យល់​ជំនួញ​ផ្លូវដង្ហើម​នៅ​ក្នុង​ប្រទេស​ជា​ច្រើន រួម​ទាំង​ចក្រភព​អង់គ្លេស​ផង​ដែរ ។

ឧបករណ៍​ថ្មី​ចំនួន ៤០​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់ ULCH និង​មន្ទីរពេទ្យ​ក្រុង​ឡុ​ង​ដ៍​ចំនួន ៣​ផ្សេង​ទៀត ។ ប្រសិនបើ​ការ​សាកល្បង​ដំណើរការ​ល្អ ម៉ាស៊ីន CPAP អាច​នឹង​ផលិត​បាន​រហូត​ដល់ ១.០០០​គ្រឿងក្នុង​មួយ​ថ្ងៃ​ដោយ​ក្រុមហ៊ុន Mercedes-AMG-HPP ៕ (ដកស្រង់​ចេញពី CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ