ទេស​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី ​ធ្វើ​សច្ចាប្រណិ​ធាន​ចូល​កាន់​តំណែង


រាជធានី​ភ្នំពេញ​ ៖​ បន្ទាប់​ពី​រដ្ឋសភា​បោះ​ឆ្នោត ​ផ្តល់​សេចក្តី​ទុកចិត្ត​រួម​មក ​ទេស​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​បាន​ចូល​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​ដំណែង​ កាលពីរសៀល​ថ្ងៃ​ទី​៣០ ​មីនា ឆ្នាំ​២០២០​។

​តាម​បណ្តា​ញ​សង្គម​ឈ្មោះ ​Royal du Cambodge​បាន​ឲ្យ​ដឹង​ថា ពិធី​សច្ចាប្រណិធាន​ចូល​កាន់​តំណែង ចំពោះ​ព្រះ​បរម​ឆាយា​លក្ខណ៍ ព្រះករុណា ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ព្រះ​ភ័ក្ត្រ​នៃ​សម្តេចព្រះ​មហា​ស​ង្ឈ​រាជ​ទាំង​ពីរ​គណៈ និង​ទេវតា​ថែរក្សា​ព្រះ​មហា​សេ្វ​ត​ច្ឆ​ត្រ នៃ​ឥស្សរ​ជនជាតិ​ក្រោយ​ទទួល​បាន​ព្រះរាជក្រឹត្យ តែងតាំង និង​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​វេលា​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០ នា​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ ព្រះ​បរមរាជវាំង​។

សូម​ជម្រាប​ថា ​សមាសភាព​រាជរដ្ឋាភិបាល​ថ្មី​ ដែល​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​រូ​ម​មាន​៖១-​លោក ចម ប្រសិទ្ធ​ ជា​ទេស​រដ្ឋមន្ត្រី ២-លោក ហ៊ឹ​ម ឆែម ជា​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស ៣- លោកអង្គ វ​ឌ្ឍា​នា ជា​ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេស​កម្ម​ពិសេស​ ៤-លោក ត្រាំ​ង អ៊ី​វ​តឹក ជា​ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសក​កម្ម​ពិសេស និង៥-លោក ពេជ្រ​ ប៊ុ​នធិ​ន​ ជា​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ពិសេស ។

កែសម្រួលនិង​តែងតាំង​សមាសភាព​រដ្ឋមន្ត្រី​៖ ១-លោកចម ប្រសិទ្ធ ជា​ទេស​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ២-លោក កើត រិ​ទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៣-លោក ជា វ៉ា​ន់​
ដេ​ត ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរ​មនា​គម​ន៍ ៤-ឈិ​ត សុ​ខុន ជា​រដ្ឋមន្ត្រីក្រសួង​ធម្មតា និង​សាសនា ៥-លោក​ព្រំ សុខា ជា​រដ្ឋមន្ត្រីក្រសួង​មុខងា​សាធារណៈ ។

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ