កុំ​គ្រាន់តែ​ប៉ងប្រាថ្នា ត្រូវ​តស៊ូ​ព្យាយាម​ផង


សេចក្តី​ប្រាថ្នា​មិនមែន​ចេះ​តែ​បាន​សម្រេច​ដូច​បំណង​ទាំងអស់​ទេ បើ​យើង​មិន​បាន​បញ្ចេញ​សកម្មភាព​ជាក់ស្តែង​នោះ លុះណាតែ​បុគ្គល​តស៊ូ​ព្យាយាម​ក្នុង​ជីវិត​ទើប​ទទួលផល ដូច​ព្រះ​បរម​សាស្តា​ត្រាស់​ថា បើ​យើង​ចង់បាន​អាយុ​វែង ចង់បាន​ទ្រព្យ​ស្តុកស្តម្ភ ចង់​ឲ្យ​ខ្លួនឯង​មាន​សេចក្តីសុខ​នៅ​ក្នុង​ក្រុម​គ្រួសារ ចង់​ឲ្យ​គេ​មាន​ភាព​ស្មោះត្រង់​នឹង​ខ្លួន និង​ចង់​មាន​បញ្ញា​ច្រើន គឺ​ត្រូវ​វៀរចាក​កម្ម​ទាំង​៥​ដោយ​ដាច់ខាត​គឺៈ

១- មិន​បៀតបៀន​ជីវិត​អ្នក​ដទៃ​គឺ​មិន​សម្លាប់សត្វ​នាំ​ឲ្យ​មានធម៌​មេត្តា ២- មិន​លួច​ទ្រព្យ​គេ ៣- មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម ប្រពន្ធ​កូន​អ្នក​ដទៃ ៤- មិន​និយាយ​កុហក នាំ​ឲ្យ​មានធម៌​សច្ចៈ និង​៥- មិន​សេព​នូវ​ទឹកស្រវឹង និង​ថ្នាំ​ញៀន​ទាំងឡាយ ។

កម្ម​ទាំង​៥​នេះ​មនុស្ស​គ្រប់​រូប​គួរ​ខំ​រក្សា​ឲ្យ​ដូច​ជា​យើង​រក្សា​នូវ​ជីវិត​ដូច្នោះ​ដែរ ដើម្បី​បានជា​មាគ៌ា​សម្រាប់​ជីវិត​យើង​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​លោក​ខាង​មុខ​ភប់ប្រសព្វ​តែ​សុខ​ចម្រើន ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ