ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​ន ស្រី​ពេជ្រ កាត់​កេរ្តិ៍ខ្មាស់ សុំ​ជំនួយ​ពី​បងប្អូន ដើម្បី​ជួយ​សង្គ្រោះ​ប្អូនប្រុស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្អូនប្រុស​តារាចម្រៀង សុ​ន ស្រី​ពេជ្រ បាន​រង​នូវ​ជំងឺ​អាការ​ធ្ងន់​ជា​ច្រើន​ខែ​មក​ហើយ ដោយ​សាច់ញាតិ​ខិតខំ​យក​ទៅ​ព្យាបាល​ទាំង​ក្នុង និង​ក្រៅប្រទេស (​វៀតណាម​)​ចំណាយ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់ ធ្វើ​ឱ្យ​ប្អូនប្រុស​នាង​បាន​ត្រឹមតែ​ធូរ​ល្មម​ៗ…

រាជធានី​ភ្នំពេញ ៖ ប្អូនប្រុស​តារាចម្រៀង សុ​ន ស្រី​ពេជ្រ បាន​រង​នូវ​ជំងឺ​អាការ​ធ្ងន់​ជា​ច្រើន​ខែ​មក​ហើយ ដោយ​សាច់ញាតិ​ខិតខំ​យក​ទៅ​ព្យាបាល​ទាំង​ក្នុង និង​ក្រៅប្រទេស (​វៀតណាម​)​ចំណាយ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់ ធ្វើ​ឱ្យ​ប្អូនប្រុស​នាង​បាន​ត្រឹមតែ​ធូរ​ល្មម​ៗ ហើយ​រើ​ម្តង​ៗ​អ្នក​ផ្ទះ​ស្លន់ស្លោ​គ្រប់​គ្នា ។ អ្វី​ដែល​លំបាក​នោះ គឺ​ត្រូវ​ដូរ​ផ្លាស់​ឈាម​ជា​ចំណែក​ខ្ពស់​។

សុ​ន ស្រី​ពេជ្រ មិនដឹង​ថា​បាន​ទៅ​អើត​ប្អូនប្រុស​បណ្តូលចិត្ត បញ្ជូន​ទៅ​ព្យាបាល​នៅ​កាល់​ម៉ែ​ត ហើយ​ឬ​នៅទេ​។ នាង​ទើប​ត្រឡប់​មក​ពី​សម្តែង​នៅ​កា​ណា​ដា នឹង​សម្រាក​បន្ទប់​ដាច់​ដោយឡែក​១៤​ថ្ងៃ ដើម្បី​តាមដាន​ជំងឺ​កូ​វី​ដ​១៩​។ ប៉ុន្តែ​គេ​ឃើញ​នាង​ខ្នះខ្នែង​ណាស់ ពេល​ដឹង​ថា ប្អូន​នាង​សួរនាំ​រឿង​ព្យាបាល «​ចែ​មាន​លុយ​ខ្លះ​អត់​» ។ ស្រី​ពេជ្រ​បាន​ត្រឹមតែ​ថា មាន​ទាំង​ក្នុង​ខ្លួន​សល់​១០​ម៉ឺន​រៀល​អោយ​គត់​។

នាង​ថា ធ្វើការ​អី​មិនកើត​ទេ ព្រោះ​មេរោគ​កូ​វី​ដ​១៩​វាយលុក រំសាយ​អស់កម្ម​វិធី បើ​មិន​ដូចនេះ​អាច​សេសសល់​ប្រាក់​មើលថែ​ប្អូន ឬ​ទៅ​ខ្ចី​គេ​បាន​។ តែ​ពេល​នេះ ជួប​វិបត្តិ​សេដ្ឋកិច្ច​ច្រើន​គ្នា តើ​អ្នក​ណា​ជួយ​យើង ឬ​ឱ្យ​ខ្ចី​នោះ?

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ស្រី​ពេជ្រ បាន​សរសេរ​រៀបរាប់​គួរ​ឱ្យ​អាណិត​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០​ថា «​កុំ​សើច​កុំ​យំ​អី ព្រោះ​គ្មាន​អ្នក​ណា​ចៀស​ផុត​ពី​ឈឺ​ទេ ខុស​ត្រង់​កើត​លើ​អ្នកមាន និង​អ្នកក្រ​ប៉ុណ្ណោះ ព្រឹក​មិ​ញ​អួល​ដើម​.​ក​ដែល​ប្អូន​ហត់​ត្រដរខ្យល់ ខ​លម​កថា បង​មាន​លុយ​ទេ? ជួយ​ផង អូន​ទៅ​ពេទ្យ​ហើយ​ណា​ចែ ពេល​ប្អូន​សួរ​តែ​ប៉ុណ្ណឹង ទឹក​ចិត្តជា​បងប្អូន​ដែល​សូ​ម្បី​តែ​ដឹង​ថា អស់​លុយ​ច្រើន តែ​ក្នុង​ខ្លួន​មាន​តែ​10​ម៉ឺន​ខ្មែរ​គត់ តែ​និយាយ​លួង​ប្អូន​ថា បង​មាន​លុយ​អូន និយាយ​បាន​ប៉ុណ្ណឹង​ប្អូន​សន្លប់​បាត់​មាត់​ឈឹង លឺ​តែ​សំលេង​ស្រែកយំ​ពេញ​ផ្ទះ​»​។

បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ស្រី​ពេជ្រ សរសេរ​រៀបរាប់​បន្ត​ថា តើ​ឱ្យ​បង​ពឹង​អី​បាន​អូន ការងារ​ក៏​គេ​លុប​អស់ ខ្ចី​គេ​អ្នក​ណា​ឱ្យ​យើង? សម័យ​កូ​វី​ដ​១៩​នេះ ម្នាក់​ៗ​រកតែ​លុយ​ទិញ​បាយ​ហូប​គ្មាន​ផង​។ អ្នកក្រ​ដូច​គ្នា​ច្បាស់​ជា​យល់​អារម្មណ៍​មួយ​នេះ​»​។

បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ស្រី​ពេជ្រ បន្ត​ថា «​បងប្អូន​អើយ​ជួយ​ប្អូន​ខ្ញុំ​ផង ពេល​នេះ​ខ្ញុំ​ទ័ល​ខ្លាំង​ណាស់ គ្មាន​ទាំង​លុយ គ្មាន​ទាំង​ឈាម​បញ្ចូល​ឱ្យ​ប្អូន​ទេ ខ្ញុំ​លែង​ខ្មាស់​អៀន​អ្នក​ណា​ទៀត​ហើយ មាន​តែ​ធ្វើ​ម៉េច​ឱ្យ​ប្អូន​បានជា មុន​មិន​ទាន់​មាន​ជំងឺ​កូ​វី​ដ​១៩ រាតត្បាត ទោះ​អត់​យ៉ាងណា​ក៏​ខ្ចី​លុយ​គេ​ពី​នេះ​ពី​នោះ​បាន ពេល​ច្រៀង​បាន​លុយ​បង្វិល​សង​គេ តែ​អី​លូវ​ខ្ញុំ​ពឹង​លើ​អ្វី ការងារ​ចប់​ទាំងអស់ ព្រោះតែ​កូ​វី​ដ​១៩ បងប្អូន​ខ្ញុំ​ទាំងអស់​ក៏​រស់​ដោយសារ​សិល្បៈ​ពេល​មាន​អាសន្ន​ជួយ​គ្នា​បាន តែ​ពេល​នេះ​ចប់​ទាំងអស់​គ្នា ខ្ញុំ​សូម​លើកដៃ សូម​បងប្អូន​សប្បុរសជន​ជួយ​ប្អូន​នាង​ខ្ញុំ​ផង 1$ 2$ ក៏​អាច​ជួយ​សម្រួល និង​ជួយ​ជីវិត​ប្អូន​ខ្ញុំ​បាន​ផុត​ពី​សេចក្តីស្លាប់​ដែរ​។ បង​សង្ឃឹមថា ប្អូនប្រុស​បង​ទ្រាំ​បាន​ដល់​ស្អែក ស្អែក​មាន​គេ​ជួយ​ឈាម និង​ប្លា​កែ​ត​អូន​ហើយ ទ្រាំ​ណា​អូន​ណា ABA 001240488 sun pich និង​ទូរស័ព្ទ 016573537 »​។

សំ​ណេ​រ​នាង​បាន​រៀបរាប់​ត​ថា «​ទ្រាំ​បន្តិចទៀត​ណា​អូន មេឃ​ជិត​ភ្លឺ​ហើយ អូន​នឹង​បាន​ឈាម និង​ប្លា​កែ​ត​បញ្ចូល​អូន​នឹង​ស្រួលខ្លួន​ឈាម​មិន​ហូរ​ចេញ​ទៀត​ទេ លុយ​បាន​ពី​បងប្អូន​សប្បុរសជន​មួយ​ចំនួន​ជួយ​អូន ហើយ​គាត់​ចិត្តល្អ​ណាស់​អូន ហើយ​គាត់​ជូនពរ​អូន​គ្រប់​គ្នា ឆាប់​បានជា​ណា​អូន​»​។

ក្រោយ​ពេល​មើលឃើញ​ផល​លំបាក ក៏​មាន​សិល្បករ សប្បុរសជន​មួយ​ចំនួន​ជួយ​ជា​ថវិកា ហើយ​យល់​ពី​កាលៈទេសៈ​ស្រុក​ទេស ។ ក្នុង​នោះ​ក៏​មាន​អ្នក​ជួយ​តាម​ទឹកចិត្ត​មាន ៖ ទៀង មុំ​សុធា​វី​, យក់ ឋិតរ​ដ្ឋា​, ស៊ូ ដា​ណេ ក៏​ខំ​រក​អ្នក​ជួយ​, លោក​ឈិ​ត សា​រ៉ាត់ ហៅ​រក្សា​, លោក​ជួន អម​រិ​ទ្ធ ជាដើម​។ យើង​រំពឹង​ថា មិត្ត​រួម​សិល្បៈ​នឹង​បន្ត​ជួយ​ក្នុង​គ្រា​លំបាក​របស់ ស្រី​ពេជ្រ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ