ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញអង្គុយ​​​វាលស្រែ​ម្នាក់​ឯង លុះ​ឃាត់ឆែកបែកធ្លាយក្នុងកញ្ចប់បារី

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាន​ពងទឹក នៃ​អធិការរដ្ឋាន​នគរបាល​ខណ្ឌដង្កោ​​ចាប់ខ្លួន ​ខណៈ​ពេល​កំពុង​អង្គុយ​លក់​គ្រឿងញៀន​នៅ​វាលស្រែ​មួយ​កន្លែង ដោយ​នគរបាល​ដកហូត​បាន​គ្រឿងញៀន​ដែល​ជនសង្ស័យ​ម្នាក់​​ដាក់​នៅ​ក្នុង​កញ្ចប់​បារី​១ ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ បន្ទាប់​មក​បាន​នាំ​ទៅ​សាក​សួរ ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។ ការ​ចាប់ខ្លួនជនសង្ស័យ​ខាងលើ​​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាន​ពងទឹក នៃ​អធិការរដ្ឋាន​នគរបាល​ខណ្ឌដង្កោ​​ចាប់ខ្លួន ​ខណៈ​ពេល​កំពុង​អង្គុយ​លក់​គ្រឿងញៀន​នៅ​វាលស្រែ​មួយ​កន្លែង ដោយ​នគរបាល​ដកហូត​បាន​គ្រឿងញៀន​ដែល​ជនសង្ស័យ​ម្នាក់​​ដាក់​នៅ​ក្នុង​កញ្ចប់​បារី​១ ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ បន្ទាប់​មក​បាន​នាំ​ទៅ​សាក​សួរ ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

ការ​ចាប់ខ្លួនជនសង្ស័យ​ខាងលើ​​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០ នៅ​វាលស្រែ ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជន​សង្ស័យ​ឈ្មោះ គង់ រិ​ទ្ធី ភេទប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ ហើយ​នៅ​ក្នុង​ពេល​នោះ​ដែរ​នគរបាល​ដកហូត​គ្រឿងញៀន​ចំនួន​១០​កញ្ចប់ ក្នុង​នោះ​មាន​កញ្ចប់​ធំ​១​កញ្ចប់​និង​កញ្ចប់​តូច​ចំនួន​៩​កញ្ចប់​, ​ឧបករណ៍​សម្រាប់​ចូក​ថ្នាំ​ញៀន​១, ​ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន, ​ទូរស័ព្ទ​១​គ្រឿង និង​កញ្ចប់​បារី​FINE មួយ ។

លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​បង្ក្រាប​និង​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ពងទឹក​បាន​ចុះ​ល្បាត​ហើយ​បាន​ប្រទះ​ឃើញ​ជន​នេះ​កំពុង​អង្គុយ​នៅ​ត្រង់​ចំណុច​វាលស្រែ​តែ​ម្នាក់​ឯ​។​

ខណៈនោះ​ដោយ​មានការ​សង្ស័យ​កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ចូល​ទៅ​ធ្វើការ​ត្រួតពិនិត្យ ហើយ​រក​ឃើញ​ថ្នាំ​ញៀន​នៅ​ក្នុង​កញ្ចប់​បារី​ ដែល​ជន​នេះ​ដាក់​នៅ​ក្នុង​ហោប៉ៅ​ខោ​ក្រោយ​ខាងឆ្វេង ទើប​ដឹង​ថា​ជន​នេះ​កំពុង​លក់​ថ្នាំ​ញៀន ​និង​រង់ចាំ​ម៉ូយ​ទៅ​រក​ទិញ បន្ទាប់​មក​កម្លាំង​ក៏​បាន​ចាប់ខ្លួន នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ ​រួច​​នឹង​ប​បញ្ជូន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ