ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​កូ​វី​ដ​១៩ ខិត​រក​៨០​ម៉ឺន ហើយ​អ្នក​ស្លា.ប់​៤​ម៉ឺន​ក្នុង​ពិភពលោក

4 ឆ្នាំ មុន

ចំណែក​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ បាន​កើនឡើង​ជិត​ដល់​៨០​ម៉ឺន​នាក់​ហើយ នៅ​ថ្ងៃ​អង្គា​រ៍​នេះ ខណៈ​អ្នក​ស្លាប់​កំពុង​ខិត​រក​៤​ម៉ឺន​នាក់ ។ យោង​តាម​របាយការណ៍​បាន​បង្ហាញ​ថា អ្នកជំងឺ​មាន​ចំនួន​៧៨៤៣១៤​នាក់ ខណៈ​ដែល​អ្នក​ស្លាប់មាន​ចំនួន​៣៧៦៣៨​នាក់ ។ ប្រទេស​អា​មេ​រិ​ក​បច្ចុប្ន​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩…

ចំណែក​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ បាន​កើនឡើង​ជិត​ដល់​៨០​ម៉ឺន​នាក់​ហើយ នៅ​ថ្ងៃ​អង្គា​រ៍​នេះ ខណៈ​អ្នក​ស្លាប់​កំពុង​ខិត​រក​៤​ម៉ឺន​នាក់ ។ យោង​តាម​របាយការណ៍​បាន​បង្ហាញ​ថា អ្នកជំងឺ​មាន​ចំនួន​៧៨៤៣១៤​នាក់ ខណៈ​ដែល​អ្នក​ស្លាប់មាន​ចំនួន​៣៧៦៣៨​នាក់ ។

ប្រទេស​អា​មេ​រិ​ក​បច្ចុប្ន​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក ដោយ​មាន​ចំនួន​ជាង​១៦​ម៉ឺន​នាក់​ហើយ បន្ទាប់​មក​ទៀត គឺ​ប្រទេស​អ៊ី​តា​លី​មាន​ចំនួន​ជាង​១០​ម៉ឺន​នាក់ និង​ប្រទេស​អេ​ស្ប៉ា​ញ ចំនួន​ជិត​៩​ម៉ឺ​នាក់ ។

ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​ចិន​បាន​ធ្លាក់​មក​ត្រឹម​លេខ​រៀង​ទី​បួន ដោយ​មាន​ចំនួន​ជាង​៨​ម៉ឺន​នាក់ ។ ចំនួន​អ្នក​ស្លាប់​ទូ​ទាំង​ពិភពលោក​បាន​ឡើង​ដល់​ជាង​៣៧០០០​នាក់ ។ អ៊ី​តា​លី​ស្លាប់​ជាង​១១៥០០​នាក់ បន្ទាប់​មក​អេ​ស្ប៉ា​ញ​ចំនួន​ជិត​៨០០០​នាក់ ។ ចំណែក​ចិន​មាន​អ្នក​ស្លាប់​ជាង​៣៣០០​នាក់ ខណៈ​អា​មេ​រិ​ក​មាន​អ្នក​ស្លាប់​ជាង​៣១០០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ