មនុស្សយើងបើគិតតែប្រទួស្តរ៉ាយ ប្រកួតប្រជែង ចង់យកឈ្នះអ្នកដទៃដោយគំនិតអាក្រក់ផ្សេងៗ ហើយក៏បៀតបៀនគ្នា តើមានចំណុចណាដែលគ្រាន់បើជាងមាន់នោះ ? សេចក្តីពិត គ្មានបានទទួលអ្វីក្រៅអំពីពៀរវេរា និងការឈឺចាប់ឡើយ ព្រោះគ្រប់គ្នាសុទ្ធតែជាប់នៅក្នុងទ្រុងមច្ចុរាជដូចគ្នា ។
សមដូចព្រះមានព្រះភាគទ្រង់ត្រាស់សម្តែងទុកក្នុងគម្ពីរធម្មបទថាៈ ព្រះពុទ្ធត្រាស់ថា បុគ្គលអ្នកឈ្នះ តែងរងនូវពៀរ បុគ្គលអ្នកចាញ់ តែងដេកជាទុក្ខ ចំណែកអ្នកលះបង់នូវការឈ្នះនិងការចាញ់ចេញហើយ ជាអ្នកស្ងប់រម្ងាប់ ទើបដេកនូវជាសុខ ។
កាលបើបុគ្គលបានសិក្សាអំពីដំណើរជីវិតហើយក៏ឃើញថា ក្នុងលោកនេះមិនមានអ្នកណាម្នាក់គួរឲ្យយើងច្រណែននោះឡើយ ព្រោះក្នុងអ្នកដទៃនោះក៏មានសេចក្តីទុក្ខ ហើយចង់បានតែសេចក្តីសុខដូចជាយើងអញ្ចឹងដែរ ។ សាន សារិន
ចែករំលែកព័តមាននេះ