ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ឆ្លើយតប​​ព័ត៌មាន​ថា កីឡា​ករ​Barcaខ្លះ​មិន​ព្រម​ទទួល​សំណើ​​​​​កាត់​ប្រាក់ខែ​ពី​ក្លិប

3 ឆ្នាំ មុន

កីឡាករ​របស់​ក្រុម Barcelona នឹង​ធ្វើការ​កាត់​បន្ថយ​ប្រាក់ខែ ៧០% របស់​ខ្លួន អំឡុង​ពេល​មានការ​រាតត្បាត​រាលដាល​នៃ​វីរុស Covid-19 និង​ធ្វើការ​ចូលរួម​បន្ថែម​ដើម្បី​ធានា​ថា​បុគ្គលិក​របស់​ក្លិប​ទទួល​បាន​ប្រាក់ខែ​ពេញលេញ​។ ប្រធាន​ក្រុម Lionel…

កីឡាករ​របស់​ក្រុម Barcelona នឹង​ធ្វើការ​កាត់​បន្ថយ​ប្រាក់ខែ ៧០% របស់​ខ្លួន អំឡុង​ពេល​មានការ​រាតត្បាត​រាលដាល​នៃ​វីរុស Covid-19 និង​ធ្វើការ​ចូលរួម​បន្ថែម​ដើម្បី​ធានា​ថា​បុគ្គលិក​របស់​ក្លិប​ទទួល​បាន​ប្រាក់ខែ​ពេញលេញ​។

ប្រធាន​ក្រុម Lionel Messi បាន​និយាយ​ថា មូលហេតុ​នៃ​ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​បាន​ពន្យា​រពេល ដោយសារ​តែ​កីឡាករ​កំពុង​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ជួយ​ក្លិប ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ខ្សែប្រយុទ្ធ​ឆ្នើម និង​ជា​ប្រធាន​ក្រុម​របស់ Barcelona កីឡាករ Lionel Messi បាន​និយាយ​ថា «​មុន​នឹង​បន្ត​ទៅ​មុខ​ទៀត យើង​ចង់​បញ្ជាក់​ឱ្យ​ច្បាស់​ថា​យើង​តែងតែមាន​ឆន្ទៈ ក្នុង​ការ​កាត់​បន្ថយ​ប្រាក់ខែ ពីព្រោះ​យើង​យល់​ច្បាស់​ថា យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ពិសេស​មួយ​ក្នុង​នាម​ជា​កីឡាករ នៅ​ទី​នេះ ដើម្បី​ជួយ​ក្លិប​នៅ​ពេល​ពួក​គេ​ស្នើ​សុំ​» ។

«​វា​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ឡើយ​សម្រាប់​ពួក​យើង ដែល​ត្រូវ​ទទួល​រង​សម្ពាធ ដើម្បី​ធ្វើ​អ្វីមួយ​ដែល​យើង​តែងតែ​ដឹង​ថា យើង​នឹង​ធ្វើ ។ ប្រសិនបើ​យើង​មិន​និយាយ​រហូត​មក​ដល់​ពេល​នេះ តើ​នរណា​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​នៅ​ក្នុង​ស្ថានភាព​នេះ​» បុរស​ជនជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ ៣២​ឆ្នាំ​រូប​នេះ​បន្ថែម ។

សូម​បញ្ជាក់​ថា កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​សារព័ត៌មាន​ជា​ច្រើន​ជុំវិញ​ពិភពលោក​បាន​ធ្វើការ​ចុះ​ផ្សាយ​ថា កីឡាករ​ខ្លះ​ក្នុង​ក្លិប Barcelona មិន​យល់​ព្រមទៅ​នឹង​ការ​ស្នើ​សុំ​របស់​ក្លិប ក្នុង​ការ​កាត់​បន្ថយ​ប្រាក់ខែ​របស់​ពួក​គេ អំឡុង​ពេល​ការ​ផ្ទុះ​វីរុស Covid-19 ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ