ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​​សិស្ស​ថៃ ប្រញាប់​ប្រញាល់​​​យក​កូន​មក​ពី​អា​មេ​រិ​កមក​ស្រុក​វិញ​

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ឪពុក​ម្តាយ​សិស្ស​ថៃ​ម្នាក់ ដែល​ឱ្យ​កូន​ទៅ​រៀន​នៅ​សហ​អា​មេ​រិ​ក​នោះ កំពុង​តែ​ប្រញាប់​ប្រញាល់​នាំ​កូន​ត្រឡប់​មក​ស្រុក​កំណើត​វិញ បន្ទាប់​ពី​ប្រទេស​នេះ​បាន​វ៉ា​ដាច់​ប្រទេស​ចិន និង​អ៊ី​តា​លី ក្លាយទៅជា​ប្រទេស​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ច្រើន​ជាងគេ ដែល​មាន​ចំនួន​រហូត​ដល់…

ប្រទេស​ថៃ ៖ ឪពុក​ម្តាយ​សិស្ស​ថៃ​ម្នាក់ ដែល​ឱ្យ​កូន​ទៅ​រៀន​នៅ​សហ​អា​មេ​រិ​ក​នោះ កំពុង​តែ​ប្រញាប់​ប្រញាល់​នាំ​កូន​ត្រឡប់​មក​ស្រុក​កំណើត​វិញ បន្ទាប់​ពី​ប្រទេស​នេះ​បាន​វ៉ា​ដាច់​ប្រទេស​ចិន និង​អ៊ី​តា​លី ក្លាយទៅជា​ប្រទេស​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ច្រើន​ជាងគេ ដែល​មាន​ចំនួន​រហូត​ដល់ ១៤២,០០០​នាក់​។

Pudit Assanamanee ឪពុក​របស់​និស្សិត​អាយុ​១៦​ឆ្នាំ ដែល​បាន​ចូលរួម​ការ​ផ្លាស់​ប្តូរ​វប្បធម៌​អន្តរ​វប្បធម៌​អន្តរជាតិ​រយៈពេល ១០​ខែ​នៅ​ក្នុង​ទីក្រុង Blythewood សហរដ្ឋអាមេរិក បាន​និយាយ​ថា​៖ «​ខ្ញុំ​សូម​អង្វរ ឱ្យ​កូនប្រុស​ខ្ញុំ​ហោះហើរ​ត្រឡប់​មក​វិញ​នៅ​ថ្ងៃស្អែក​នេះ ហើយ​ជើង​ហោះហើរ​មិន​ត្រូវ​បាន​ផ្អាក​ភ្លាម​ៗ​ទេ​»​។

លោក Pudit បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា អត្រា​នៃ​ការ​ឆ្លង​នៅ​ក្នុង​ទីក្រុង​ដែល​កូនប្រុស​របស់​គាត់​ស្នាក់​នៅ គឺ​ទាប បើ​ប្រៀបធៀប​ទៅ​នឹង​ទីក្រុង​ដទៃ​ទៀត ប៉ុន្តែ​គាត់​បារម្ភ​ថា គាត់​នឹង​មិន​អាច​នាំ​កូនប្រុស​របស់​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ប្រសិនបើ​សហរដ្ឋអាមេរិក​បិទ​ប្រទេស​។

លោក Pudit បាន​និយាយ​ថា ឱសថស្ថាន​ក្នុងស្រុក​កំពុង​ខ្វះខាត​ទឹក​លាង​សម្អាត​ដៃ និង​ម៉ាស​ការពារ ដែល​ធ្វើ​ឱ្យ​គេ​មានការ​រើសអើង​លើ​ជនជាតិ​អាស៊ី ដោយសារ​តែ​យើង​ប្រើប្រាស់​គ្រឿង​ទាំងនោះ​ច្រើន​ពេក​។

យោង​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​មុន​នេះ ឪពុក​ម្តាយ​របស់​និស្សិត ២០០​នាក់ ដែល​ស្ថិត​នៅ​ក្រោម​កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អា​មេ​រិច គ្រោង​នឹង​ស្នើ​សុំ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុ​ធ​ចាន​អូ​ចា ផ្ញើ​យន្តហោះ​ដើម្បី​នាំ​កូនចៅ​របស់​ពួក​គេ​មក​ប្រទេស​ថៃ​វិញ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ