ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ប្រារព្ធ​ព្រាហ្មណ៍​មិច្ឆាទិដ្ឋិតម្កល់ខ្លួនក្នុងសីល

4 ឆ្នាំ មុន

សម័យមួយ​ព្រះ​មាន​ព្រះ​ភាគ​បាន​ត្រាស់​ប្រារ​ព្វ​ព្រាហ្មណ៍​មិច្ឆា​ទិ​ដ្ឋ​ដែល​ចូល​ទៅ​ទូល​សួរ​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​បាន​សម្តែង​យ៉ាងនេះ​ថា អ្នក​ដែល​មានចិត្ត​ផុត​ចាក​កិលេស​ហើយ រមែង​ជា​អ្នក​មិន​និយាយ​ផ្សំ​អែប​នឹង​អ្នក​ណា ​​មិន​និយាយ​ទទឹង​ទាស់​នឹង​អ្នក​ណា វាចា​ណា​ដែល​គេ​និយាយ គេ​ប្រើ​ដើម្បី​ឲ្យ​ស្តាប់​គ្នា​បាន​ក្នុង​លោក ក៏​ពោ​​ល​តាម​ពាក្យ​នោះ ហើយ​ព្រះ​អង្គ​បាន​សម្តែង​ព្រហ្មចរិយធម៌​ជា​គ្រឿ​ងផ្តាច់បង់​នូវ​គ្រឿង​សៅហ្មង​ ។…

សម័យមួយ​ព្រះ​មាន​ព្រះ​ភាគ​បាន​ត្រាស់​ប្រារ​ព្វ​ព្រាហ្មណ៍​មិច្ឆា​ទិ​ដ្ឋ​ដែល​ចូល​ទៅ​ទូល​សួរ​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​បាន​សម្តែង​យ៉ាងនេះ​ថា អ្នក​ដែល​មានចិត្ត​ផុត​ចាក​កិលេស​ហើយ រមែង​ជា​អ្នក​មិន​និយាយ​ផ្សំ​អែប​នឹង​អ្នក​ណា ​​មិន​និយាយ​ទទឹង​ទាស់​នឹង​អ្នក​ណា វាចា​ណា​ដែល​គេ​និយាយ គេ​ប្រើ​ដើម្បី​ឲ្យ​ស្តាប់​គ្នា​បាន​ក្នុង​លោក ក៏​ពោ​​ល​តាម​ពាក្យ​នោះ ហើយ​ព្រះ​អង្គ​បាន​សម្តែង​ព្រហ្មចរិយធម៌​ជា​គ្រឿ​ងផ្តាច់បង់​នូវ​គ្រឿង​សៅហ្មង​ ។

កាល​ព្រាហ្មណ៍​បញ្ជូន​ចិត្ត​ទៅ​តាម​ក្រសែ​ព្រះធម៌ ក៏​បាន​សម្រេច​ជា​ព្រះ​សោតាបន្ន ផ្តាច់​អំពើ​ជា​អកុសល​ដាច់​ស្រឡះ អស់​សេចក្តី​សង្ស័យ​ក្នុង​ព្រះពុទ្ធ​សាសនា ហើយ​ថ្វាយខ្លួន​ជា​ឧបាសក​ចំពោះ​ព្រះ​ភក្ត្រ​ព្រះពុទ្ធ​អង្គ ។

ក្នុង​គ្រានោះ ព្រះ​សារីបុត្រ​អង្គុយ​បក់ផ្លិត​ថ្វាយ នៅ​ខាងក្រោយ​ព្រះ​បរម​សាស្តា បាន​ស្តាប់​ព្រះ​ធម្មទេសនា ដែ​ល​សម្តែង​ឲ្យ​ទីឃ​ន​ខ​អគ្គិ​វេស្ស​នៈ​នោះ ក៏​ពិចារណា​តាម​ខ្សែ​ព្រះធម៌​ទៅ ចិត្តបាន​រួច​ផុត​ចាក​អាសវៈ មិន​មាន​ឧបា​ទាន ដល់ទី​បំផុត​នៃ​សាវក​បារមី​ញាណ ដូច​បុគ្គល​បរិភោគ​អាហារ ដែល​គេ​ដួស​សម្រាប់​អ្នក​ដទៃ​ដូច្នោះ​។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ