ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថា ការ​ទប់​កុំអោយ​ជនជាតិ​អា​មេ​រិ​ក​ស្លា.ប់​លើស​១០០០០០​នាក់ គឺ​ល្អ​ហើយ

4 ឆ្នាំ មុន

ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ថា រដ្ឋបាល​របស់​គាត់​នឹង​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ការ​ស្លាប់​របស់​ពលរដ្ឋ​អា​មេ​រិ​ក​ដោយសារ​មេរោគ​កូ​វី​ដ​១៩ ស្ថិត​នៅ​ក្រោម​១០០០០០ នាក់ ។ លោក​ថា បើសិនជា​ចំនួន​អ្នក​ស្លាប់ ស្ថិត​ក្រោម ១០០ ០០០…

ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ថា រដ្ឋបាល​របស់​គាត់​នឹង​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ការ​ស្លាប់​របស់​ពលរដ្ឋ​អា​មេ​រិ​ក​ដោយសារ​មេរោគ​កូ​វី​ដ​១៩ ស្ថិត​នៅ​ក្រោម​១០០០០០ នាក់ ។ លោក​ថា បើសិនជា​ចំនួន​អ្នក​ស្លាប់ ស្ថិត​ក្រោម ១០០ ០០០ នាក់ នោះ គឺ​យើង​ធ្វើការ​បាន​ល្អ​ហើយ ។

លោក​និយាយ​បែប​នេះ បន្ទាប់​ពី​ទីប្រឹក្សា​សុខភាព​ព្រមាន​ថា ចំនួន​អ្នក​ស្លាប់​នៅ​អា​មេ​រិ​ក​ដោយសារ​កូ​វី​ដ ១៩ អាច​នឹង​មាន​ដល់​២០០ ០០០​នាក់ ហើយ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ មាន​ច្រើន​លាន​នាក់ បើសិនជា​ចាត់ការ​មិន​បាន​ល្អ ។

លោក​ត្រាំ​និយាយ​បែប​នេះ ខណៈ​ដែល​អា​មេ​រិ​ក គឺជា​ប្រទេស​ដែល​មានការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក ។ ឥឡូវ​មនុស្ស​ជាង​១៤​ម៉ឺន​នាក់​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​អា​មេ​រិ​ក ហើយ​មាន​អ្នក​ស្លាប់​ជាង​២៤០០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ