ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ គន្លឹះ​ក្នុង​ការ​បន្ត​បើក​ដំណើរការ​អាជីវកម្ម​បន្ទាប់​ពី​មានការ​ផ្ទុះ​កូ​វី​ដ ១៩

4 ឆ្នាំ មុន

ការ​ផ្ទុះ​នៃ​វីរុស​កូ​វី​ដ ១៩ ដែល​កំពុង​តែ​ធ្ងន់ធ្ងរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កំពុង​តែ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​អាជីវកម្ម​គ្រប់​ទី​ន្លែ​ង​និង​គ្រប់​វិស័យ ។ ប៉ុន្តែ​យោង​ទៅ​តាម​លោក នី​ខូ​ឡាស បា (Nicholas Bahr) ដែល​ជា​អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​ហានិភ័យ​បាន​ចែករំលែក​ពី​វិធីសាស្ត្រ​សំខាន់​ៗ​ដែល​អាជីវកម្ម​អាច​អនុវត្ត​ក្នុង​កំឡុង​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​នេះ…

ការ​ផ្ទុះ​នៃ​វីរុស​កូ​វី​ដ ១៩ ដែល​កំពុង​តែ​ធ្ងន់ធ្ងរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កំពុង​តែ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​អាជីវកម្ម​គ្រប់​ទី​ន្លែ​ង​និង​គ្រប់​វិស័យ ។ ប៉ុន្តែ​យោង​ទៅ​តាម​លោក នី​ខូ​ឡាស បា (Nicholas Bahr) ដែល​ជា​អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​ហានិភ័យ​បាន​ចែករំលែក​ពី​វិធីសាស្ត្រ​សំខាន់​ៗ​ដែល​អាជីវកម្ម​អាច​អនុវត្ត​ក្នុង​កំឡុង​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​នេះ ។

១. មើលថែ​បុគ្គលិក​របស់​ខ្លួន
អាជីវករ​ត្រូវ​តែ​រក្សា​ទំនាក់ទំនង​យ៉ាង​សកម្ម​ជាមួយនឹង​បុគ្គលិក​ដើម្បី​យល់​ពី​ឥទ្ធិពល​ដែល​ពួក​គេ​បាន​ទទួល​រង​ពី​វីរុស​នេះ និង​ផ្តល់​ការ​ធានា​ដល់​ពួក​គេ​ព្រមទាំង​ប្រាប់​ពី​គម្រោងការ​របស់​អ្នក​ដែល​អាច​ជួយ​ដល់​ពួក​គេ​បានជា​ដើម ។

២. រក្សា​ទំនាក់ទំនង​ជាមួយ​អតិថិជន
ក្នុង​គ្រា​ដែល​មាន​អាសន្ន ជំនឿ​ទុកចិត្ត​គឺ​ពិតជា​មាន​តម្លៃ​ណាស់ ដូច្នេះ​អាជីវករ​ត្រូវ​តែ​ធានា​ដល់​អតិថិជន អ្នក​ជាក់​ពាក់ព័ន្ធ​ដទៃ និង​សាធារណៈជន​ថា​អ្នក​កំពុង​តែ​មាន​វិធានការ​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះ​វីរុស​នេះ​ហើយ ព្រមទាំង​មានការ​ចូលរួម​ក្នុង​ការ​បង្កើត​ដំណោះស្រាយ​ផង​ដែរ ។ ប្រព័ន្ធ​សង្គម គឺជា​មធ្យោបាយ​ងាយ និង​មាន​ប្រសិទ្ធិ​ភាព​ជាងគេ​សម្រាប់​ចំណុច​នេះ ។

៣. វិភាគ​មើល​ការ​ផ្គត់ផ្គង់
អ្នក​ត្រូវ​វិភាគ​ឡើង​វិញ​ថា​អតិថិជន​អ្នក​នៅ​តែ​រក្សា​តម្រូវការ និង​បន្ត​ទិញ​ពី​អ្នក​ទេ ហើយ​តើ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ពួក​គេ​ត្រូវការ​អ្វី​ពី​អ្នក ។ បន្ទាប់​មក​អ្នក​ត្រូវ​និយាយ​ជាមួយ​អ្នក​ផ្គត់ផ្គង់​ឲ្យ​បាន​ច្បាស់​ពី​អ្វី​ដែល​ពួក​គេ​អាច​ផ្តល់​ដល់​អ្នក ។

៤. ប្រើ​ពេលទំនេរ​របស់​អ្នក​ឲ្យ​បាន​ល្អ
ប្រសិនបើ​អាជីវកម្ម​អ្នក​កំពុង​តែ​មាន​សភាព​ស្ងប់ស្ងាត់​ជាង​មុន អ្នក​អាច​យក​ពេលវេលា​ដែល​ទំនេរ​ដើម្បី​គិត​ពី​សេវាកម្ម ឬ​ផលិតផល​ថ្មី​ៗ​ដែល​អ្នក​អាច​សាកល្បង​បាន​ពេល​ដែល​ស្ថាន​ការ​ល្អ​ប្រសើរ​ជាង​មុន ។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​គួរតែ​រៀបចំ​ការងារ​របស់​បុគ្គលិក​ឡើង​វិញ​ដើម្បី​ជៀសវាង​មិន​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​ការងារ​ធ្វើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ