ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​ជុំវិញ​ពិភពលោក​នៅ​ឆ្ងាយ​ពី​មនុស្ស​ដទៃ​ដូច​ម្តេច​ពេល​កូ​វី​ដ ១៩ រាតត្បាត?

4 ឆ្នាំ មុន

ក្នុង​ពេល​ដែល​មនុស្ស​សាមញ្ញ​ព្យាយាម​ចៀស​ពី​កន្លែង​មាន​មនុស្ស​ច្រើន​ដោយ​ស្នាក់​នៅផ្ទះ អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​កំពុង​តែ​ជម្លៀស​ខ្លួន​ទៅ​កាន់​បន្ទប់ក្រោមដី ឬ​កោះ​ឯកជន​ដើម្បី​ចៀស​ផុត​ពី​កូ​វី​ដ ១៩ ។ ក្រុមហ៊ុន Rising S Company ដែល​ជា​ក្រុមហ៊ុន​សាងសង់​បន្ទប់ក្រោមដី…

ក្នុង​ពេល​ដែល​មនុស្ស​សាមញ្ញ​ព្យាយាម​ចៀស​ពី​កន្លែង​មាន​មនុស្ស​ច្រើន​ដោយ​ស្នាក់​នៅផ្ទះ អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​កំពុង​តែ​ជម្លៀស​ខ្លួន​ទៅ​កាន់​បន្ទប់ក្រោមដី ឬ​កោះ​ឯកជន​ដើម្បី​ចៀស​ផុត​ពី​កូ​វី​ដ ១៩ ។

ក្រុមហ៊ុន Rising S Company ដែល​ជា​ក្រុមហ៊ុន​សាងសង់​បន្ទប់ក្រោមដី និង​បន្ទប់​ការពារ​គ្រាប់បែក បាន​មើលឃើញ​មាន​អតិថិជន​ចាប់អារម្មណ៍​កាន់តែ​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ​មុន ។ លោកនាយក​ប្រតិបត្តិ ក្លាយ​ដ៍ ស្ក​ត (Clyde Scott) របស់​ក្រុមហ៊ុន​ខាងលើ​បាន​ឲ្យ​ដឹង​ថា ទោះជា​ក្រុមហ៊ុន​លោក​ដំណើរការ​អាជីវកម្ម​នៅ​សហរដ្ឋអាមេរិក​ពិតមែន​ក្តី លោក​បាន​ទទួល​បានការ​សាកសួរ​ពី​មនុស្ស​ជុំវិញ​ពិភពលោក​ដែល​រួម​មាន​ប្រទេស​ដែល​លោក​មិន​ធ្លាប់​មាន​អតិថិជន​នៅ​ពី​មុន​មក​ជាដើម ។ លោក​បាន​ចែករំលែក​ថា បន្ទប់ក្រោមដី​ដែល​ទាក់ទាញ​អតិថិជន​ច្រើន​ជាងគេ​ជា​មធ្យម​មាន​តម្លៃ​ប្រមាណ ១៥​ម៉ឺន​ដុល្លារ ។

លោក ឡា​រី ហល (Larry Hall) ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Survival Condo ដែល​ជា​ក្រុមហ៊ុន​សាងសង់​បន្ទប់ក្រោមដី​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ​បាន​និយាយ​ថា លោក​ក៏​ទទួល​បាន​អតិថិជន​កាន់តែ​ច្រើន​សាកសួរ​ព័ត៌មាន​ពី​លោក​ដែរ​តាំងពី​មានការ​ផ្ទុះ​វីរុស​កូ​វី​ដ ១៩ ។ លោក ហល បាន​ប្រាប់​មក​ទៀត​ថា លោក​មាន​អតិថិជន​ម្នាក់​ដែល​បាន​សម្រេចចិត្ត​ទិញ​បន្ទប់ក្រោមដី​ទាំង​ដែល​មិន​ធ្លាប់​មក​មើល​ផ្ទាល់​ភ្នែក​ម្តង​ផង ។ អតិថិជន​ថ្មី​ៗ​រួម​មាន​មក​ពី​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ចក្រភព​អង់គ្លេស ជប៉ុន និង​បារាំង​ជាដើម ។ អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ដទៃ​ទៀត​ងាក​ទៅ​ចាប់អារម្មណ៍​កោះ​ឯកជន​វិញ​ដើម្បី​រក្សា​គម្លាត​ពី​វីរុស​ដ៏​កាច​សាហាវ ។

លោក គ្រី​ស ក្រូ​ឡូ (Chris Krolow) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​មួយ​ដែល​លក់ និង​ជួល​កោះ​ឯកជន​បាន​ប្រាប់​មក​ថា ការ​ស្នាក់​នៅ​មួយ​យប់​មាន​តម្លៃ​ប្រមាណ ២,៩៥០​ដុល្លារ​ស្រាប់​មនុស្ស​ពីរ​នាក់​សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​ចង់​ជួល​កោះ​មួយ​ទាំងមូល ។

ក្រៅពី​នេះ​ហើយ លោក ច​ន​ណា​ថា​ន់ បេ​ក​ខេត (Jonathan Beckett) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Burgess Yachts បាន​ប្រាប់​ថា​មនុស្ស​ដទៃ​ទៀត​សម្រេចចិត្ត​ជួល​នាវា​ធំ​ៗ​វិញ​ដើម្បី​រក្សា​គម្លាត ។ នៅ​លើ​នាវា​របស់​លោក កូន​ៗ​អាច​ទទួល​បានការ​បង្រៀន​គួរ​ផ្ទាល់ខ្លួន ហើយ​សមាជិក​ដទៃ​អាច​រៀន​ធ្វើ​ម្ហូប​ជាមួយ​ចុងភៅ​លើ​នាវា​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ