ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pogba ផ្ញើ​សារសំខាន់​មួយ​ទៅ​កាន់​អ្នកគាំទ្រ Man United កំឡុង​ពេល​ផ្ទុះ Covid-19

4 ឆ្នាំ មុន

កីឡាករ Paul Pogba ខ្សែបម្រើ​កណ្តាល​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Manchester United បាន​និយាយ​ថា រូបគេ​ចង់​វិល​ត្រឡប់​ទៅ​ការ​ប្រកួត​វិញ និង​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់ នៅ​ពេល​ការ​ផ្ទុះ​នៃ​វីរុស…

កីឡាករ Paul Pogba ខ្សែបម្រើ​កណ្តាល​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Manchester United បាន​និយាយ​ថា រូបគេ​ចង់​វិល​ត្រឡប់​ទៅ​ការ​ប្រកួត​វិញ និង​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់ នៅ​ពេល​ការ​ផ្ទុះ​នៃ​វីរុស Covid-19 បញ្ចប់​។

ក្របខ័ណ្ឌ Premier League និង​កីឡា​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក ត្រូវ​បាន​ផ្អាក ដោយសារ​តែ​ការ​រីក​រាលដាល​ខ្លាំង​នៃ​វីរុស Covid-19 ។ មាន​មនុស្ស​ជាង ៣៣៩០០​នាក់​នៅ​ទូ​ទាំង​ពិភពលោក ត្រូវ​បាន​រាយការណ៍​ថា​បាន​ស្លាប់ ដោយសារ​វីរុស​នេះ និង​មនុស្ស​ជាង ៧២៣.០០០ បាន​ឆ្លង​។

ចំ​ពេល​មានការ​ជាប់​គាំង​នៅ​ចក្រភព​អង់គ្លេស ខ្សែបម្រើ​ជម្រើសជាតិ​បារាំង​វ័យ ២៧​ឆ្នាំ​ខាងលើ ដែល​កំពុង​មានការ​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង ទៅ​នឹង​ការ​ផ្ទេរ​ទៅ​កាន់​អតីត​ក្លិប​ខ្លួន Juventus និង​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខ្លួន​រីករាយ ក្រោយ​ពី​រូបគេ​បាន​ធ្វើការ​ផ្ញើ​សារ​មួយ​ទោ​កាន់​អ្នកគាំទ្រ​បិសាច​ក្រហម តាម​រយៈ​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​ថា «​សូម​នាំ​គ្នា​នៅផ្ទះ​-​នៅផ្ទះ​ដោយ​សុវត្ថិភាព និង​បន្ត​គាំទ្រ United» ។

«​សង្ឃឹមថា​អ្វី​ៗ​នឹង​ប្រសើរ​ឡើង​វិញ​ឆាប់​ៗ​នេះ ហើយ​យើង​នឹង​ត្រឡប់​ទៅ​កាន់ការ​ប្រកួត​វិញ ។ សង្ឃឹមថា​យើង​អាច​បង្ហាញ​អ្នក​ទាំងអស់​គ្នា ថា​យើង​បាន​ត្រៀមខ្លួន​រួចរាល់ ហើយ​យើង​ចង់​ត្រលប់​ទៅ​រក​ការ​ឈ្នះ​ពានរង្វាន់​របស់​យើង​វិញ​»​។

សូម​រំលឹក​ថា Paul Pogba បាន​ពន្យារ​បាល់​បញ្ហា​របួស​កជើង​របស់​ខ្លួន អស់​ជា​ច្រើន​ខែ​កន្លង​ទៅ ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ