ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ទំនិញ​លើ​ទីផ្សារ​បន្ត​ឡើងថ្លៃ​ជា​ពិសេស​ប្រភេទ​សាច់​ងៀត ​និង​ស៊ុត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា បាន​រាលដាល​កាន់តែ​ខ្លាំង រហូត​ដល់​១៣ រាជធានី​ខេត្ត​ហើយ​នោះ ធ្វើ​អោយ​ពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​ធំ បាន​សម្រុក​ទិញ​ស្បៀងអាហារ​ទុក​នៅផ្ទះ ធ្វើ​អោយ​ទំនិញ​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា បាន​រាលដាល​កាន់តែ​ខ្លាំង រហូត​ដល់​១៣ រាជធានី​ខេត្ត​ហើយ​នោះ ធ្វើ​អោយ​ពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​ធំ បាន​សម្រុក​ទិញ​ស្បៀងអាហារ​ទុក​នៅផ្ទះ ធ្វើ​អោយ​ទំនិញ​មួយ​ចំនួន ដែល​រក្សា​ទុក​បាន​យូរ​ឡើងថ្លៃ​មួយ​រំពេច ដូច​ជា​ប្រភេទ ត្រីខ​.​កំប៉ុង ត្រីងៀត សាច់​ងៀត​ផ្សេង​ៗ​ជា​ពិសេស​នោះ ស៊ុតទា ឬ​ស៊ុតមាន់ ក៏​ឃើញ​ថា​ធ្លាប់តែ​ពិបាក​លក់ ពេល​នេះ​បែរជា​ឡើងថ្លៃ​ភ្លាម​ៗ​តែ​ម្ដង ធ្វើ​អោយ​អ្នក​ចិញ្ចឹម​មាន់​ទា​ហាក់​មាន​ទឹកចិត្ត​ចិញ្ចឹម​ឡើង​វិញ ។

យោង​តាម​អ្នក​ចិញ្ចឹម​ទាយក​ស៊ុត​នៅ​ស្រុក​អង្គរ​ជ័យ​ខេត្តកំពត អ្នកស្រី សុ​ន​បានអោយ​ដឹង​ថា បន្ទាប់​ពី​មាន​ព័ត៌មាន​វឹកវរ​ថា​មាន​ជំងឺ​កូ​វី​ដ ឃើញ​ថា ពង​ទា​របស់​អ្នកស្រុក​បាន​ឡើងថ្លៃ​ឡើង​វិញ ហើយ​រកតែ​ពង​ទា​លក់​អោយ​ឈ្មួញ​សឹង​មិន​បាន​ផង ព្រោះ​ព្រឹក​ឡើង ឡាន​តាក់ស៊ី​ដែល​ធ្លាប់តែ​ដឹក​ភ្ញៀវ ពេល​នេះ​លែង​មាន​ភ្ញៀវ​ដឹក​ហើយ​គឺ​ងាក​មក​ដឹក​ពង​ទា​វិញ​ម្ដង ធ្វើ​អោយ​ពង​ទា​កាន់តែ​ឡើងថ្លៃ ។

អ្នកស្រី​បាន​បន្ត​ថា ពេល​នេះ​ពង​ទា​មួយ​គ្រាប់​អាច​មាន​តម្លៃ​ចន្លោះ​ពី​៤៥០​រៀល​ទៅ ៥០០​រៀល​ខណៈ​ពី​មុន វា​មាន​តម្លៃ​ត្រឹមតែ ៣០០​រៀល​ទៅ​៤៤០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គ្រាប់ ។ តែ​អ្វី​ដែល​ស្ដាយ​នោះ អ្នកស្រុក​មួយ​ចំនួន​ដែល​ធ្លាប់​ចិញ្ចឹម​ទា​បែរជា​បោះបង់​ឈប់​ចិញ្ចឹម កាលពីមុន​នេះ​បន្តិច បើ​ពុំនោះ​ទេ អ្នកស្រុក​នឹង​មាន​ពង​ទា​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើង​ទីផ្សារ ។​អ្នកស្រី​និយាយ​ថា ៖« ពេល​នេះ​ពង​ទា​សាប​បាន​ឡើងថ្លៃ​ឡើង​វិញ និង​ថ្លៃ​ស្ទើរតែ​មិន​ធ្លាប់​មាន តែ​មក​ធ្លាប់​ពង​ទា​កូន​ទៅ​វិញ ដែល​ពី​មុន​មួយ​គ្រាប់​លក់​បាន ៥០០​រៀល ពេល​នេះ ធ្លាក់​មក​នៅ​ត្រឹម​៣០០​រៀល​ឬ​៤០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គ្រាប់ ហើយ​មក​ឡើង​ពង​ទា​សាប​វិញ » ។

​អ្នកស្រី​បាន​បន្ថែម​ថា បើសិនជា​ពង​ទា​នៅ​តែ​មាន​តម្លៃ​ថ្លៃ​បែប​នេះ​បន្ត​ទៀត អ្នក​ភូមិ​ស្រុក រួម​ទាំង​អ្នកស្រី អាច​នឹង​ចិញ្ចឹម​ទា​កាន់តែ​ច្រើន​ឡើង​វិញ ក៏​ប៉ុន្តែ​ខ្លាច​តែ​ទីផ្សារ​មិន​ទៀង ពេល​ចិញ្ចឹម​បាន​ផល​ហើយ​បែរជា​ធ្លាក់​ចុះថ្លៃ ធ្វើ​អោយ​ខាតដើម ។ ពេល​នេះ មិនមែន​តែ​ពង​ទា​ទេ​ដែល​ឡើងថ្លៃ សូ​ម្បី​តែ​មេ​ទា​ក៏​ឡើងថ្លៃ​ដូច​គ្នា ។ ពី​មុន មេ​ទា​មួយ​ក្បាលមាន​តម្លៃ​ត្រឹម​១៦០០០​រៀល​តែ​ពេល​នេះ បាន​ឡើង​ដល់​ជាង​២០០០០​រៀល​ឯណោះ​ក្នុង​មួយ​ក្បាល ។​តែ​បើសិនជា​អ្នក​ចិញ្ចឹម​ចង់​យក​កូន​ទា​មក​ចិញ្ចឹម​ពួក​គេ ត្រូវការ​ចំណាយពេល​៧​ខែ​ទៅ​៨​ខែ ដើម្បី​បាន​ផល​ពង​ទា ។

ចំណែក​អ្នកស្រី ស្រី​មុំ ដែល​ជា​អ្នក​លក់រាយ​ពងមាន់​ពង​ទា តាម​តូប​ចាប់ហួយ​ក៏​បានអោយ​ផង​ដែរ​ម្នាក់​ៗ​មក​រកតែ​ពង​ទា​ហើយ​ក្នុង​ម្នាក់​ៗ​ទិញ​រាប់​សិប​គ្រាប់ ដែល​ខុស​ពី​មុន អ្នក​មក​រក​ទិញ​ពង​ទារ​ម្ដង​ៗ​ត្រឹម​៤​ទៅ​៥​គ្រាប់​អី​ទេ តែ​ពេល​នេះ​ពួក​គាត់​ហាក់​ទិញ​ធ្វើ​អ្វី​ដែល​មាន​ធុ​រ​នៅផ្ទះ​អ​ញ្ចឹ​ង​ដែរ ក៏​ប៉ុន្តែ​ពួក​គាត់​ថា​ទិញ​ទុក​អោយ​ហើយ ខ្ចិ​លម​ករក​ទិញ​ម្ដងទៀត ។ អ្នកស្រី​បន្ត​ថា «​ខ្លះ​ចង់​បានជា​ពង​ទា ឬ​ពងមាន់​សាប ខណៈ​ខ្លះ​ទៀត​ចង់​បានជា​ពង​ទា​ប្រៃ​តែ​ម្តង ហើយ​ការ​ទិញ​ទៀត​សោត គឺ​យក​ច្រើន​ៗ​ខ្លះ ១០ ទៅ ២០ គ្រាប់​ក៏​មាន​ដែរ​» ។

សូម​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​កម្ពុជា បាន​រក​ឃើញ​ករណី​អ្នក​ឆ្លង​កូ​វី​ដ ១៩ កាន់តែ​ច្រើន​ឡើង​ៗ ពលរដ្ឋ​នាំ​គ្នា​សម្រុក​ទុក​ស្បៀង​ទុក​នៅផ្ទះ​រៀង​ៗ​ខ្លួន ធ្វើ​អោយ​ទំនិញ​មួយ​ចំនួន​ឡើងថ្លៃ​ភ្លាម​ៗ​ផង​ដែរ ។ រដ្ឋាភិបាល​ក៏​បាន​ប្រកាស​កន្លង​មក​ថា សូមកុំ​អោយ​មានការ​កត់​ស្លុត​និង​ទិញ​ស្បៀង​ទុក​នៅផ្ទះ នាំ​តែ​ខូច​ទទេ​ៗ​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ​ពលរដ្ឋ​នៅ​តែ​បន្ត​ទុក​ស្បៀងអាហារ​ទុក​សម្រាប់​បរិភោគ​ផង​ដែរ បង្ការ​ខ្លាច​គេ​បិទ​ផ្សារ ឬ​មិន​មាន​អ្នកលក់​អោយ​បរិភោគ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ