ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈពេលនេះ ភ្លើងឆេះព្រៃតាមផ្លូវជាតិលេខ​៥​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ​នាវេលាម៉ោង​​​២​និង​​​១៤នាទីរសៀលថ្ងៃទី​៣០ មីនា ឆ្នាំ​២០២០ មានករណីអគ្គិភ័យ​កំពុងឆាបឆេះព្រៃ និង​មានផ្សែង​ហុយទ្រលោម​យ៉ាង​ខ្លាំង​ នៅ​តាមផ្លូវជាតិលេខ៥ នៅក្នុងភូមិលូ…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ​នាវេលាម៉ោង​​​២​និង​​​១៤នាទីរសៀលថ្ងៃទី​៣០ មីនា ឆ្នាំ​២០២០ មានករណីអគ្គិភ័យ​កំពុងឆាបឆេះព្រៃ និង​មានផ្សែង​ហុយទ្រលោម​យ៉ាង​ខ្លាំង​ នៅ​តាមផ្លូវជាតិលេខ៥ នៅក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ​បង្កការ​ភ្ញាក់​ផ្អើល​ដល់​រថយន្តពន្លត់​អគ្គិភ័យជា​ច្រើនគ្រឿងចុះមកជួយ​អន្តរាគមន៍ពន្លត់​ ។​

តាមសេចក្តីរាយការណ៍បានបន្ត​ថា អគ្គិភ័យ​​ខាងលើបាន​ឆាបឆេះព្រៃ និង​ដើម​ឈើ​ដែលនៅជាប់​ឃ្លាំង និង​ផ្ទះប្រជា​ពលរដ្ឋ​បានបង្កការ​ភ្ញាក់​ផ្អើល និងភ័យខ្លាចភ្លើងឆេះ​រាលដាលដល់លំនៅដ្ឋានរបស់ពួកគាត់ ហើយ​​ប្រជា​ពលរដ្ឋ​ក៏នាំគ្នាជួយពន្លត់ និងរាយការណ៍ប្រាប់​សមត្ថកិច្ច និង​អាជ្ញាធរមូលដ្ឋាន ដើម្បីហៅ​​រថយន្តពន្លត់អគ្គិភ័យជា​ច្រើនគ្រឿងចុះមកជួយអន្តរាគមន៍ផងដែរ ។​

តាមសេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា ពាក់ព័ន្ធនឹង​​អគ្គិភ័យ​ខាងលើ​ គេមិនដឹងទាន់ដឹងថាផ្តើមចេញពីមូលហេតុអ្វីនៅឡើយទេ តែសមត្ថកិច្ច​​សង្ស័យថា មានក្មេងដុតសំរាម​ទើប​បង្កការ​ជាអគ្គិភ័យ​ឆេះរាលដាលយ៉ាង​រហ័ស ដោយនៅ​ចំណុចកើតហេតុ​ខាងលើសុទ្ធតែព្រៃ និង​សំរាម​ ហើយព្រៃដុះទ្រុបទ្រុលនៅក្បែរឃ្លាំង និង​រោងចក្រ​ និង​ផ្ទះប្រជា​ពលរដ្ឋ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ