ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​អះអាង​ថា​គ្មាន​ការ​បិទ​ផ្សារ​ធំ​ៗ និង​ទីក្រុង​នោះ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា​ គ្មាន​ការ​បិ​ទ​ផ្សារ​ធំ​ៗ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដូច​ការ​លើក​ឡើង​របស់​ជន​មួយ​ចំនួន​នោះ​ទេ​។ ​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​ស​ន្និ​សី​​ទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមីនា…

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា​ គ្មាន​ការ​បិ​ទ​ផ្សារ​ធំ​ៗ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដូច​ការ​លើក​ឡើង​របស់​ជន​មួយ​ចំនួន​នោះ​ទេ​។

​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​ស​ន្និ​សី​​ទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមីនា ឆ្នាំ​២០២០​ នៅ​វិមាន​រដ្ឋសភា​យ៉ាង​ដូច្នេះ​ថា ​៖ «​បញ្ហា​ការ​បិទ​ក្រុង ការ​បិទ​ប្រទេស ការ​បិទ​ផ្សារ​លក់ដូរ ការ​បិទ​ភោ​ជ​នី​យ​ដ្ឋា​ន ការ​បិទ​ហាង​ការ​ហ្វេ​ ការ​បិទ​ហាង​ទំនិញ​នោះ​មិ​ន​ឈាន​ដល់​នោះ​ទេ ។ ការ​ធ្វើ​នេះ​គឺ​គិត​ពី​ដំណើរ​សេដ្ឋកិច្ច​ប្រទេស ហើយ​ក្នុង​នោះ​ដំណើរ​រោង ចក្រ​មិន​បិទ​នោះ​ទេ »​។

​សម្តេច​បន្ត​ថា​ការ​មិន​បិទ​កន្លែង​ខាងលើ​នេះ ​ព្រោះ​វា​ជា​កន្លែង​ធ្វើ​ឲ្យ​ដំណើរការ​សេដ្ឋកិច្ចជាតិ​ដើរ​។ ប៉ុន្តែ​ដើម្បី​ទប់ស្កាត់​ការ​រីក​រា​ដាល​ជំងឺ​កូ​វី​ដ​១៩​នេះ​មធ្យោបាយ​ការ​ដឹក​ជញ្ជូនរបស់​មួ​យចំនួន​បាន​បិទ​ជា​បណ្តោះអាសន្ន ក្នុង​នោះ​មាន​រថយន្តក្រុង និង​កាណូត​។

​ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះ​ចាប់ខ្លួន​អ្នក​ដែល​លក់​ថ្នាំ​ដែល​ថា​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​ជា​ដែល​គ្មាន​ការ​ទទួលស្គាល់​ពី​អង្គ​ការ​សុខភាព​ពិភពលោក​ផង​ដែរ​។ ម្សិលមិញ​នេះ​មាន​បទបញ្ជា​ជា​បន្ទាន់​ឲ្យ​មានការ​រឹបអូស​នូវ​ឧបករណ៍​ធ្វើតេស្ត រក​មេរោគ​កូ​វី​ដ​១៩ ។ ឥឡូ​វ​សូម​ឲ្យ​គ្រប់​ទីកន្លែង​ទាំងអស់​រុករក​ទៀត​ចំពោះ​អ្វី​ដែល​អង្គ​ការ​សុខភាព​ពិភពលោក​មិន​ទទួលស្គាល់ ត្រូវ​រឹបអូស​យក​មក​ដោយ​បំផ្លាញ​ចោល​តែ​ម្តង​។

​សម្តេច​ក៏​បាន​អំពាវនាវ​ដល់​អាជីវក​រទាំង​អស់​ដែល​កំពុងធ្វើ​អាជីវកម្ម​នូវ​អ្វី​ដែល​មិន​ប្រាកដ​នេះ សូមឈប់ ព្រោះថា​ប្រជាជន​កំពុង​តែ​ជួប​បញ្ហា​កូ​វី​ដ​១៩​។ អី​ចឹង ​ឧបករណ៍​ធ្វើតេស្ត​នេះ​មិន​ពិតប្រាកដ​ទេ ដូច្នេះ​សូម​កំ​ុ​ចាញ់បោក​អ្នក​ណា​ឲ្យ​សោះ​ សូ​ម្បី​វិទ្យាស្ថាន​ប៉ាស្ទ័រ​ក៏​គេ​វិភាគ​រាប់​ម៉ោង​បានឃើញ តែ​គេ​ថា​ធ្វើតេស្ត​ភ្លាម​ឃើញ អី​ចឹង​កុំ​ជឿ។

​ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ កុំ​ឲ្យ​ទិញ ឬ​កុំ​ជឿ ឧបករណ៍​ធ្វើតេស្ត​ខ្លួនឯង រក​វីរុស កូ​វី​ដ​-១៩ ដែល​អង្គការ​សុខភាព​ពិភពលោក ក្រសួងសុខាភិបាល​កម្ពុជា មិន​ទទួលស្គាល់​។

សម្តេច​ក៏​បាន​ឲ្យ​ភាគី​ពាក់ព័ន្ធ បន្ដ​រុករក​បន្ថែម​ទៀត កុំ​ឲ្យ​មាន​ចរាចរ​នៅ​កម្ពុ​ជា​។

សម្តេច​លើក​ឡើង​យ៉ាង​ម៉ឹង​ម៉ាត់​ថា​៖ «​ហើយ​គួរ​ត្រូវ​បំផ្លាញ​ចោល​តែ​ម្ដង ហើយ​សូម​អំពាវនាវ ចំពោះ​អាជីវករ​ទាំងឡាយ មិន​ប្រាកដ កុំ​បង្កើត​បញ្ហា​ប្រជាជន​កំពុង​រង់​គ្រោះ​ស្រាប់ ទៅ​លើ​បញ្ហា កូ​វី​ដ​-១៩​។​ចឹ​ង ឧបករណ៍​ធ្វើតេស្ត​នេះ វា​មិន​អាច​ទៅ​រួម​ទេ? សូម​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង កុំ​ចាញ់បោក​អ្នក​ណា​ឲ្យ​សោះ សូ​ម្បី​តែ​វិទ្យាស្ថាន​ប៉ាស្ទ័រ ក៏​ត្រូវ​រង់ចាំ​រាប់​ម៉ោង អាច​ដឹង​អំពី​លទ្ធផល ហេតុ​អ្វី? បានជា​ឧបករណ៍​ធ្វើតេស្ត ចាក់​ហើយ​ថា មាន​រោគ ឬ​មិន​មាន​រោគ ចំណុច​នេះ​សូម​ឲ្យ​អាជីវករ​មួយ​ចំនួន គឺ​ត្រូវ​មានការ​យកចិត្តទុកដាក់ កុំ​ឲ្យ​ប្រជាជន​រង​គ្រោះ​ដោយសារ​យើង ហើយ​សូមកុំ​ឲ្យ​បំផុស ថ្នាំ​នេះលេប​ទៅ​ជា ថ្នាំ​នោះ​លេប​ទៅ​ជា​»​។

សម្តេច​ក៏​បាន​បញ្ជាក់​ថា នៅ​លើ​ពិភពលោក​មិន​ទាន់​មាន​ប្រទេស​ណាមួយ ឬ​អង្គការ​សុខភាព​ពិភពលោក ក៏​មិន​ទាន់​អះអាង​ថា មាន​វ៉ាក់សាំង​ការពារ​ជំងឺ កូ​វី​ដ​-១៩ ទេ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ