ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀងរូបនេះ​បាត់បង់ជីវិត ដោយ​សារ​កូវីដ-១៩

4 ឆ្នាំ មុន

អា​មេ​រិ​ក ​៖ លោក Joe Diffie ជា​អ្នកចំរៀង​ប្រចាំ​ប្រទេស​ដែល​ឈ្នះ​ពានរង្វាន់ Grammy និង​ទទួល​បាន​ចំណាត់​ថ្នាក់ខ្ពស់​ក្នុង​ឆ្នាំ​១៩៩០ បាន​បាត់បង់ជីវិត ​ដោយសារ​ជំងឺ​កូ​វី​ដ-​១៩…

អា​មេ​រិ​ក ​៖ លោក Joe Diffie ជា​អ្នកចំរៀង​ប្រចាំ​ប្រទេស​ដែល​ឈ្នះ​ពានរង្វាន់ Grammy និង​ទទួល​បាន​ចំណាត់​ថ្នាក់ខ្ពស់​ក្នុង​ឆ្នាំ​១៩៩០ បាន​បាត់បង់ជីវិត ​ដោយសារ​ជំងឺ​កូ​វី​ដ-​១៩ នៅ​ក្នុងអាយុ​​៦១​ឆ្នាំ​ ។

មរណភាព​របស់​តារាចម្រៀង​រូប​នេះ ត្រូវ​បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គាត់​ ដែល​បាន​និយាយ​ថា គាត់​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ ដោយសារ​ផលវិបាក​នៃ​ជំងឺ​កូ​វី​ដ​១៩​ ។ មរណភាព​របស់​គាត់​បាន​កើត​ឡើង​ត្រឹមតែ​ពីរ​ថ្ងៃ បន្ទាប់​ពី​គាត់​បាន​ប្រកាស​ថា​ គាត់​បាន​ធ្វើតេស្ត​រក​ឃើញ​ថា ​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី​។

កាល​មុន​ស្លាប់ លោក​មាន​ប្រសាសន៍​ថា «គ្រួសារ​ខ្ញុំ​និង​ខ្ញុំ សុំ​ពេល​នៅ​ក្នុង​ឯកជន​ភាព​សិន​នៅ​ពេល​នេះ​។ ពួក​យើង​ចង់​រំលឹក​សាធារណជន និងអ្នកគាំទ្រ​ទាំងអស់​គ្នា​ថា ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ» ។

អាល់​ប៊ុ​ម​ដំបូង​របស់​គាត់​​ ដែល​មាន​ចំណងជើង​ថា «A Thousand Winding Roads» ត្រូវ​បាន​ចេញផ្សាយ​ក្នុង​ឆ្នាំ​១៩៩០ ហើយ​រួម​ទាំង​បទ​ចំរៀង​ល្បី​របស់​គាត់​គឺ បទ «Home» ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មនុស្ស​ជិត១៣៧០០០ នាក់​បាន​ធ្វើតេស្ត​រក​មេរោគ​វីរុស​ឃើញ​វិជ្ជមាន​នៅ​សហ​រដ្ឋអាមេរិក ហើយ​មាន​អ្នក​ស្លាប់​ជាង២៤០០​នាក់​ ៕

អត្ថបទសរសេរ ដោយ