ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​វៀតណាម ប្រកាស​ត្រៀម​បិទ​ដំណើរការ​ទីក្រុង​ធំ​ៗ​ក្នុង​ប្រទេស

4 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​ស្នើ​សុំ​ឱ្យ​ទីក្រុង​ធំ​ៗ រៀបចំ​សម្រាប់​ការ​បិទ​ដំណើរការ ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​នៃ​វីរុស​កួ​វី​ដ​១៩​នេះ ខណៈ​ចំនួន​ករណី​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​វៀតណាម​ឈាន​ដល់​ជិត ២០០​នាក់​។ នាយក​រដ្ឋមន្ត្រី​វៀតណាម…

ប្រទេស​វៀតណាម ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​ស្នើ​សុំ​ឱ្យ​ទីក្រុង​ធំ​ៗ រៀបចំ​សម្រាប់​ការ​បិទ​ដំណើរការ ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​នៃ​វីរុស​កួ​វី​ដ​១៩​នេះ ខណៈ​ចំនួន​ករណី​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​វៀតណាម​ឈាន​ដល់​ជិត ២០០​នាក់​។

នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ទីក្រុង​ហាណូយ និង​ទីក្រុង​ហូ​ជី​មិ​ញ ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ និង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ ហើយ​ត្រូវ​ត្រៀមខ្លួន​សម្រាប់​សេណា​រី​យ៉ូ​បិទ​ដំណើរការ​ទីក្រុង​។

Phuc បាន​និយាយ​ថា ៖ «​ប្រទេស​វៀតណាម បាន​ឈាន​ដល់​ដំណាក់កាល​កំពូល​នៃ​ជំងឺ​រាតត្បាត​នេះ​ហើយ​។ ទីក្រុង​សំខាន់​ៗ​ត្រូវ​ព​ន្លឿ​ន និង​រក​ឱកាស​ពី​រាល់​ម៉ោង និង​នាទី ដើម្បី​អនុវត្ត​វិធានការ​ដែល​បាន​កំណត់​»​។

រដ្ឋាភិបាល​វៀតណាម​បាន​បញ្ជា​ឱ្យ​បញ្ឈប់​ជើងហោះហើរ​ក្នុងស្រុក កាត់​បន្ថយ​ជើងហោះហើរ បញ្ឈប់​ការ​ហោះហើរ​ក្នុងស្រុក បញ្ឈប់​ការ​ជួបជុំ​សាធារណៈ និង​បិទ​សេវាកម្ម​មិន​ចាំបាច់​ជា​បណ្តោះអាសន្ន រហូត​ដល់​ថ្ងៃ​ទី​១៥ ខែមេសា យ៉ាង​លឿន​បំផុត​។

វៀតណាម​ក៏​បាន​ចាប់ផ្តើម​ការ​ដាក់​មនុស្ស​ដាច់​ដោយឡែក និង​ការ​តាមដាន​ទំនាក់ទំនង ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស បន្ទាប់​ពី​ការ​ហូរ​ចូល​នៃ​ការ​ឆ្លង​ដែល​បាន​នាំ​មក​ដោយ​ពលរដ្ឋ​វៀតណាម​ដែល​បាន​រួច​ផុត​ពី​ការ​រាតត្បាត​នៅ​កន្លែង​ផ្សេង​ទៀត និង​ដោយ​ភ្ញៀវ​ទេសចរ​បរទេស​។

យោង​តាម​ក្រសួងសុខាភិបាល​ប្រទេស​វៀតណាម​បាន​បញ្ជាក់​ថា មានការ​ឆ្លង​ចំនួន ១៩៤​ករណី ប៉ុន្តែ​មិន​មាន​របាយការណ៍​អំពី​ការ​ស្លាប់​នោះ​ទេ​។ មាន​មនុស្ស​ជាង ៧៥០០០​នាក់​ស្ថិត​នៅ​ដាច់​ពី​គ្នា​។ ប្រទេស​នេះ​មាន​គោលបំណង​រក្សា​ចំនួន​អ្នក​ឆ្លង​ក្រោម ១០០០ នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ nytimes (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ