ចរិយា​មនុស្ស​យើង​មិន​ដូច​គ្នា​ទេ


អ្នកខ្លះ​មាន​សន្តាន​ចិត្តល្អ អ្នកខ្លះ​ចិត្តអាក្រក់ អ្នកខ្លះ​មានចិត្ត​ទោសៈ លោភៈ មោហៈ​, ភ្លាំងភ្លាត់​, ភ្លើតភ្លើន​, អ្នកខ្លះ​ក៏​មាន​លក្ខណៈ​សមរម្យ ខ្លះ​ក៏​មាន​ចរិត​ច្រឡើសបើស និង​ខ្លះ​ទៀត​ក៏​ព្រហើនកោងកាច វា​ជា​លក្ខណៈ​ធម្មតា​ទៅ​ហើយ​សម្រាប់​ភាវៈ​ជា​បុថុជ្ជន ។

ដោយសារ​តែ​មនុស្ស​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាងនេះ​ហើយ បើ​យើង​តាំងចិត្ត​សេពគប់​ជាមួយ​ក្រុម​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង​នោះ យើង​ត្រូវ​ត្រៀមខ្លួន​ជា​និច្ច​ដើម្បី​នឹង​ឲ្យ​អភ័យ ផ្តល់​អធ្យាស្រ័យ​ដល់​អ្នក​ទាំងនោះ បើ​មិន​ដូច្នោះ​ទេ យើង​មិន​អាច​រាប់រក​ជាមួយ​ពួក​គេ​បាន​ឡើយ នឹង​ទៅ​ជា​អ្នក​ឯកោ​មិន​ខាន ។

ការ​ឲ្យ​អភ័យ​ដល់​អ្នក​ដទៃ​គឺជា​កា​រប​ង្ហ​ញ​នូវ​អំពើ​ល្អ លើក​តម្លៃ​ជីវិត​ឱ្យ​កាន់តែ​ខ្ពស់​ឡើង និង​បានជា​ទីស្រឡា​ញ់​​រាប់អាន​ពី​ក្នុង​រង្វង់​ចំណោម​មហាជន ព្រោះ​មនុស្ស​យើង​តែង​មាន​ចំណុច​ខ្វះខាត​ចៀស​មិន​រួច​ឡើយ ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ