ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដេច​ថៃ​គង់​ដាច់់​ក្នុង​សណ្ឋាគារ​មួយ​ជាមួយ​នារី​វ័យក្មេង​២០​នាក់​នៅ​អា​ល្លឹ​ម៉​ង់

3 ឆ្នាំ មុន

ប្រទេស​ថៃ៖ កាសែត​BILD​របស់​អា​ល្លឹ​ម៉​ង់​រាយការណ៍​ថា ព្រះ​មហា​ក្ស​ត​ថៃ​រ៉ា​មា​ទី​១០​មហា​វាំ​ជី​រ៉ា​ឡុ​ង​កន ព្រះ​ជន្ម​៦៧​ព្រះ​វស្សា បាន​គង់​ក្នុង​សណ្ឋាគារ​ផ្កាយ​៤​មួយ គឺ​សណ្ឋាគារ​GRAND HOTEL SONN​EN​BICHI DE GARMISCH…

ប្រទេស​ថៃ៖ កាសែត​BILD​របស់​អា​ល្លឹ​ម៉​ង់​រាយការណ៍​ថា ព្រះ​មហា​ក្ស​ត​ថៃ​រ៉ា​មា​ទី​១០​មហា​វាំ​ជី​រ៉ា​ឡុ​ង​កន ព្រះ​ជន្ម​៦៧​ព្រះ​វស្សា បាន​គង់​ក្នុង​សណ្ឋាគារ​ផ្កាយ​៤​មួយ គឺ​សណ្ឋាគារ​GRAND HOTEL SONN​EN​BICHI DE GARMISCH PARTENKIRCHEN​នៅ​អា​ល្លឺ​ម៉​ង់ សម្រាប់​ការ​កម្សាន្ត​របស់​ទ្រង់​ជាមួយ​នារី​វ័យក្មេង​២០​នាក់ ដែល​ចាំ​បម្រើ​ទ្រង់ ​។

កាសែត​នោះ​ពុំ​បាន​បញ្ជាក់​ថា​តើ​មហេសី​និង​ស្នំ​៣​អង្គ​របស់​ព្រះមហាក្សត្រ​ស្ថិត​ក្នុង​ចំណោម​ស្រី​ស្អាត​ទាំង​នោះ​ដែរ​ឬ​យ៉ាងណា​ឡើយ ​។ តាម​ធម្មតា​បណ្ដា​សណ្ឋាគារ​តម្រូវ​ឲ្យ​បិទទ្វារ ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 តែ​សណ្ឋាគារ​SONNENBICHI បាន​ទទួល​ការ​អនុញ្ញាត​ពិសេស សម្រាប់​ក្រុម​តែ​មួយ ដែល​គ្មាន​នរណា​ក្រៅពី​មនុស្ស​នៃ​ក្រុម​នេះ​ចេញចូល​ឡើយ ​។ កាសែត​អា​ល្លឹ​ម៉​ង់​BILD​ក៏​បញ្ជាក់​ដែរ​ថា មនុស្ស​១១៩​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​ថៃ​វិញ ព្រោះ​មាន​សញ្ញា​នៃ​គ្រុនផ្ដាសាយ​។

វីរុស​COVID-19 នៅ​ថៃ​បន្ត​រីក​រាលដាល​នៅ​ថៃ ដោយ​នា​ថ្ងៃ​ទី​២៨​មីនា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ​ប្រកាស ពី​អ្នក​ឆ្លង​ថ្មី​១០៩​នាក់​ក្នុង​ប្រទេស​នេះ នាំ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​គិត​ត្រឹម​ថ្ងៃ​នោះ មាន​ដល់​១.២៤៥​នាក់​៕

អត្ថបទសរសេរ ដោយ