សម្តេចតេជោ អំពាវនាវពលករជាងប្រាំម៉ឺននាក់អោយដាក់ខ្លួននៅដោយឡែក


សម្តេច​តេ ជោ ហ៊ុន សែន នៅ​ថ្ងៃនេះ​បាន​មាន​ប្រសាសន៍​ពលករ​កម្ពុជា​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ អោយ​មាន​ចំនួន​ជាង​ប្រាំ​ម៉ឺន​នាក់ ហើយ​សម្តេច​បាន​អំពាវនាវ​ពួក​គេ​អោយ​ដាក់ខ្លួន​នៅ​ដោយឡែក ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩ នៅ​កម្ពុជា ។

សម្តេច​ក៏​បាន​អំពាវនាវ​អោយ​បងប្អូន​កម្ពុជា​ដែល​មក​ពី​ក្រៅប្រទេស​អោយ​ដាក់ខ្លួន​នៅ​ដោយឡែក​ផង​ដែរ ។ ការ​ធ្វើ​អំពាវនាវ​បែប​នេះ ដោយ​សម្តេច​ឃើញ​ថា មាន​ករណី​នៃ​ការ​ឆ្លង​មេរោគ​គូ​វី​ដ​១៩ នៅ​កម្ពុជា គឺ​ភាគច្រើន​គឺ​ការ​នាំ​ចូល​ពី​ក្រៅប្រទេស ។ នៅ​ថ្ងៃនេះ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ចំនួន​បួន​នាក់​បន្ថែម​ទៀត ដោយ​ធ្វើ​អោយ​ចំនួន​ឡើង​ដល់​១០៧​នាក់ ។ ក្នុង​ចំណោម​នោះ ២៣​ករណី​បានជា​សះស្បើយ​ហើយ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ