ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជា​ទិញ​ម៉ាស់​ពី​ក្រៅប្រទេស​៣​លាន​ម៉ាស់ និង​សំភាៈ​ពេទ្យ​៥​ពាន់​​សម្រាប់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ បាន​បញ្ជា​ទិញ​ម៉ាស់​៣​លាន​ម៉ាស់ និង​សំភារៈ​​មួយ​ចំនួន​៥​ពាន់​សម្រាប់​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​។ ​ថ្លែង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា…

រាជធានី​​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ បាន​បញ្ជា​ទិញ​ម៉ាស់​៣​លាន​ម៉ាស់ និង​សំភារៈ​​មួយ​ចំនួន​៥​ពាន់​សម្រាប់​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​។

​ថ្លែង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ​ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា ​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ស​ម្តេច​បាន​បញ្ជា​ទិញ​ម៉ាស់​៣​លាន​ម៉ាស់ និង​សំភារៈ​ក្រុម​គ្រូពេទ្យ​៥​ពាន់​​សម្រាប់​។ ម៉ាស់​ទាំងនេះ​បាន​ទិញ​រោងចក្រ​ផលិត​នៅ​​ខេត្ត​កំពង់ចាម និង​ខេត្ត​ស្វាយ​រៀង និង​ពី​ក្រៅប្រទេស​។ ម៉ាស​់ទាំងនេះ​មិន​ទាន់​គ្រប់គ្រាន់​ស​ម្រា​ប់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ត្រូវ​តែ​ទិញ​ត្រៀម​បន្ថែម​ទៀត​។

​សម្តេច​បញ្ជាក់​ថា​៖«​បើ​យើង​ប្រើប្រាស់​ម៉ាស់​អស់​១​ពាន់ នៅ​ដល់​២​ពាន់​ម៉ាស់​ យើង​នឹង​ទិញ​បន្ថែម​ត្រៀម​ទុក​ទៀត ដោយ​មិន​ត្រូវ​ឲ្យ​ដាច់​អស់នោះ​ទេ​»​។

​ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា​គិតដល់​បច្ចុប្បន្ន​នេះ​សប្បុរ​សជន​មាន​ទឹក​​សរុប​ជាង​១០​លាន​ដុល្លារ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ