ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសនៅ​ខេត្តសៀមរាប​​​ឆ្លង​​កូ​វី​ដ​-​១៩​​ពី​​ជប៉ុនបានជាសះស្បើយនិងចេញ​​​ថ្ងៃនេះ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​ទីបំផុត បុរស​អាយុ​៣៨ឆ្នាំ​នៅ​ខេត្តសៀមរាប ដែលគាត់បាន​​​ឆ្លង​ជំងឺ​កូ​វី​ដ-១៩​ពី​ជនជាតិ​ជប៉ុននោះ គឺ​ជា​សះស្បើយ​ហើយ ហើយ​​ត្រូវ​អនុញ្ញាត​អោយ​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃទី៣០ មីនា នេះ ។…

ខេត្តសៀមរាប ៖ ​ទីបំផុត បុរស​អាយុ​៣៨ឆ្នាំ​នៅ​ខេត្តសៀមរាប ដែលគាត់បាន​​​ឆ្លង​ជំងឺ​កូ​វី​ដ-១៩​ពី​ជនជាតិ​ជប៉ុននោះ គឺ​ជា​សះស្បើយ​ហើយ ហើយ​​ត្រូវ​អនុញ្ញាត​អោយ​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃទី៣០ មីនា នេះ ។ នេះ បើយោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ប្រកាសនាព្រឹកថ្ងៃដដែល ។

គួររំលឹកថា ៖ បុរស​ជនជាតិ​ខ្មែរ ​អាយុ​៣៨​ឆ្នាំ​ម្នាក់​ មាន​ទី​លំ​បច្ចុប្បន្នរស់នៅ​ក្នុង​ក្រុង​សៀមរាប ដែល​បាន​ឆ្លង​ជំងឺកូ​វី​ដ​១៩ ពី​ជនជាតិ​ជប៉ុននោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បង្អែក​ខេត្តសៀមរាបបាន​ពិនិត្យ​ចំនួន​៨ នៅ​តែ​ឃើញវិជ្ជមាន​ដដែល ដូច្នេះ​ បុរស​រូប​នេះ​មិន​ទាន់​អាច​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ដោយ​ទុក​មើលរយៈ​មួ​យស​ប្តាហ៍​ទៀត​។

បើ​តាម​ការ​អះអាង​ពី​លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ ប្រធាន​មន្ទី​សុខាភិបាល​ខេត្តសៀមរាប បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព ​កាលពី​រសៀល​ថ្ងៃ​ទី​២៥​ មីនា ឆ្នាំ​២០២០​នេះ​ថា ការ​ពិនិត្យ​ព្យាបាល​ទៅ​លើ​ខ្លួន បុរស​ជនជាតិ​ខ្មែរ​អាយុ​៣៨​ឆ្នាំ​ម្នាក់ចំនួន​៨​ដងមក​ហើយ នៅ​តែ​ឃើញ​មាន​វិជ្ជមាន​ដដែល ។

ដូច្នេះ​បុរស​រូប​នេះ​ មិន​ទាន់​ចេញពី​មន្ទីរពេទ្យ​ខេត្ត​បាន​ទេ ដោយ​យើង​ទុក​នៅ​ព្យាបាល​មើលថែ​ទាំ​គាត់​បន្ត​ទៀត ដើម្បី​តាមដាន​របស់​ពេល​មួយ​អាទិត្យ​ទៀត ​។​ លោក​បាន​បញ្ជាក់​ទៀត​ថា បើ​តាម​ការ​ផ្តល់​មតិ​ពី​អ្នកជំនាញ មក​ពី​ប្រទេស​ចិនថា បុរស​រូប​នេះ អាច​ទុក​នៅ​ព្យាបាល​រហូត ដល់៣០​ថ្ងៃ ក្នុង​ករណី​ខ្លះ​ដូច រូប​គាត់​ចឹ​ង ​។​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ